ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ហាមឃាត់​មិន​ឱ្យ​បើក​វគ្គ​ចិញ្ចឹមសត្វ​ដល់​ប្រជាពលរដ្ឋ​ទេ​…​ព្រោះ​គ្មាន​ច្បាប់ !

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តំណាង​សហ​គម​ន៏​សាមគ្គី​រមាស​ហែក​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​សមត្ថ​កិច្ច​ប៉ុស្តិ៍រ​ដ្ឋា​ល ឃុំ​អំពិល និង​មន្ត្រី​អាជ្ញាធរ​ស្រុក​រមាស​ហែក​ថា បាន​រិ​ត​ត្បិត​មិន​អោយ​មន្ត្រី​របស់​សហគមន៍​បើក​វគ្គ​បង្រៀន​ប្រជាពលរដ្ឋ​ស្ដី​ពី​ជំនាញ​ចិញ្ចឹម​មាន់ និង​ការ​សន្សំ​ប្រាក់​នៅ​តាម​មូលដ្ឋាន បើ​ទោះបីជា​សហ​គម​ន៏​នេះ​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​រួច​ហើយ​ក៏​ដោយ ។ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បាន​ធ្វើការ​បដិសេធ​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ…

ខេត្តស្វាយរៀង ៖ តំណាង​សហ​គម​ន៏​សាមគ្គី​រមាស​ហែក​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​សមត្ថ​កិច្ច​ប៉ុស្តិ៍រ​ដ្ឋា​ល ឃុំ​អំពិល និង​មន្ត្រី​អាជ្ញាធរ​ស្រុក​រមាស​ហែក​ថា បាន​រិ​ត​ត្បិត​មិន​អោយ​មន្ត្រី​របស់​សហគមន៍​បើក​វគ្គ​បង្រៀន​ប្រជាពលរដ្ឋ​ស្ដី​ពី​ជំនាញ​ចិញ្ចឹម​មាន់ និង​ការ​សន្សំ​ប្រាក់​នៅ​តាម​មូលដ្ឋាន បើ​ទោះបីជា​សហ​គម​ន៏​នេះ​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​រួច​ហើយ​ក៏​ដោយ ។

ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បាន​ធ្វើការ​បដិសេធ​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ និង​អះអាង​ថា បើ​សហ​គម​ន៏​នេះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​នោះ​នឹង​មិន​ហាមឃាត់​ឡើយ​មាន​តែ​សហការ ក៏​ប៉ុន្តែ​សហ​គម​ន៏​នេះ​បាន​ត្រឹមតែ​និយាយ​មិន​បង្ហាញ​លិខិត​ស្នាម​ផ្លូវច្បាប់​អ្វី​ឡើយ​ទើប​ឃាត់​អោយ​ផ្អាក​ការ​ជួបជុំ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​អំ​ពឹ​ល ឃុំ​អំ​ពឹ​ល​ស្រុក​រមាស​ហែក ។

បើ​តាម​តំណាង​សហគមន៍​បានអោយ​ដឹង​ថា មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល​បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​សហ​គម​ន៏​សាមគ្គី​រមាស​ហែក​មិន​ឲ្យ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ជំនាញ​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ​ដល់​សមាជិក​សហ​គម​ន៏​នៅ​ក្នុង​សហគមន៍​សាមគ្គី​រមាស​ហែក​ដោយ​សំអាង​ថា សហ​គម​ន៏​នេះ​គ្មាន​ច្បាប់​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​គ្រាន់តែ​អះអាង​ដោយ​ខ្លួនឯង​ថា ជា​សហ​គម​ន៏​តែ​ប៉ុណ្ណោះ ។

មន្ត្រី​សហ​គម​ន៏​បាន​អះអាង​ថា ការ​ចុះ​បង្រៀន​នេះ​គឺ​ខ្លួន​បាន​ធ្វើការ​ជូនដំណឹង និង​យល់ព្រម​ពី​សំណាក់​មេ​ភូមិ មេឃុំ និង​ការិយាល័យ​កសិកម្ម​ស្រុក​រួច​ហើយ​ក៏​អាជ្ញាធរ​ស្រុក​មិន​អនុញាតិ​អោយ​ដែរ ។ យោង​តាម​តំណាង​កសិករ​ចិញ្ចឹម​មាន់​ម្នាក់​នៅ​ភូមិ​អំពិល ឃុំ​អំពិល បានអោយ​ដឹង​ថា ពិត​ជា​​មាន​ករណី​សមត្ថកិច្ច​ទៅ​ហាមឃាត់​ពួក​គាត់​មិន​អោយ​ផ្សព្វផ្សាយ​ស្តី​ពី​វគ្គ​បណ្តុះបណ្តាល​ចិញ្ចឹម​​មាន់​ពិតប្រាកដ​មែន ក្រោម​ការ​បញ្ជា​ពី​លោក​អធិការ​នគ​បាល​ស្រុក​រមាស​ហែក ។

ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ហាមឃាត់​មិន​អោយ​ផ្សព្វផ្សាយ​ពួក​គាត់​បាន​ផ្អាក​តាម​ការ​ស្នើ​សុំ​តែ​ពួក​គាត់​សំណូមពរ​ទៅ​សមត្ថកិច្ច​វិញ​ថា បើ​មិន​អោយ​ផ្សព្វផ្សាយ​នៅ​សហ​គម​ន៏ ពួក​គាត់​ស្នើ​សុំ​ចុះ​ទស្សនកិច្ច​តាម​ខ្នង​ផ្ទះ​វិញ​សមត្ថកិច្ច​ក៏​បាន​យល់ព្រម​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច​ដដែល ។

ករណី​នេះ​ដែរ​ប្រជាពលរដ្ឋ​តំណាង​កសិករ​ចិញ្ចឹម​មាន់ បាន​សម្ដែង​ការ​ហួសចិត្ត​គ្រាន់តែ​ផ្សព្វ​ផ្សាយ​របៀប​ចិញ្ចឹម​មាន់​សោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​មក​ហាមឃាត់ បើ​ទោះបី​បាន​សុំ​ច្បាប់​អនុញាតិ​តាំងពី​មេ​ភូមិ មេឃុំ រហូត​ដល់​ស្រុក​ហើយ​ក៏​ដោយ ក្នុង​នោះ​ខាង​សហ​គម​ន៏​បាន​ស្នើ​សុំ​ច្បាប់​៣​ថ្ងៃ​ដើម្បី​ផ្សព្វផ្សាយ​អំពី​របៀប​ចិញ្ចឹម​មាន់​នេះ ។

ពាក់ព័ន្ធ​ការ​ចោទប្រកាន់​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ភ្នាក់ងារ កោះសន្តិ​ភាព បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ដើម្បី​សុំ​ការ​បំភ្លឺ ក៏​ប៉ុន្តែ​លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កំពុង​រវល់​ប្រជុំ ហើយ​ក៏​បិទ​ទូរស័ព្ទ​បាត់​ទៅ ។

ចំណែក​លោក ពេញ ជា អភិបាលស្រុក​រមាស​ហែក​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​អោយ​ដឹង​ថា មន្ត្រី​របស់​លោក​ពិតជា​ចុះ​ទៅ​ហាមឃាត់​មែន​ព្រោះ​សហ​គម​ន៏​នេះ​គ្មាន​ច្បាប់ទម្លាប់​នោះ​ទេ​ចេះ​តែ​ថា គ្មាន​ច្បាប់ទម្លាប់​ពី​ក្រសួង ពី​ខេត្ត​អី​នោះ​ទេ គាត់​ចេះ​តែ​អះអាង​ថា តែ​ខ្លួន​គាត់​ប៉ុណ្ណោះ ។

បើ​ដូច​អង្គការ ឬ​សហ​គម​ន៏​ផ្សេង​ៗ​គេ​មានច្បាប់​ត្រឹមត្រូវ​គឺ​អាជ្ញាធរ​មិន​ហាមឃាត់​នោះ​ទេ​មាន​តែ​សហការ​មិនតែប៉ុណ្ណោះ​តាម​ការ​ក្ដាប់​ព័ត៌មាន​បាន គឺ​មន្ត្រី​សហ​គម​ន៏​ខាងលើ​ប្រើ​រូបមន្ត​ចុះ​បង្រៀន​​ប្រជាពលរដ្ឋ​ពី​ជំនាញ​ចិញ្ចឹម​មាន់ តែ​ធាតុ​ពិត​គឺ​កែន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​រឿង​ផ្សេង​ៗ ដូច​ជា​រឿង​ដីធ្លី​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ