ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធើអីអញ?!

5 ឆ្នាំ មុន
  • ភ្នំពេញ

មុន​បោះ​ឆ្នោត​…​ជំនួញ​ឈើ​ទៅ​លក់​ឱ្យ​យួន​តាម​ច្រក​ទ្វារ​ព្រំដែន​ខ្លះ​…​ពិសេស​ខេត្តរតនៈគិរី ​បាន​ផ្អាក​សកម្មភាព ។ បណ្តា​ឧកញ៉ា​ឈ្មួញ​ឈើ​ទាំងឡាយ​…​ដែល​បោះទីតាំង​នៅ​ខេត្តមណ្ឌលគិរី​…​ខេត្តរតនៈគិរី ខេត្តក្រចេះ​។​ល ។ ចេះ​ដឹង​ទុក្ខ​ធុរៈ​ណាស់​…​សម្ងំ​ពួន​លាក់ខ្លួន លាក់​ក្រចក​យ៉ាង​ស្ងៀមស្ងាត់ ។ អ្នក​មិនដឹង​គឺ​មិនដឹង​មែន​…​តាម​ពិត​ទៅ​គ្មាន​ការ​ដឹក​ជញ្ជូន​ទៅ​ស្រុក​យួន​មែន​…​ប៉ុន្តែ​សកម្មភាព​កាប់​ឈើ​ទិញ​ឈើ​នៅ​រញ្ជួយ​ព្រៃ​ដដែល​…​ប្រមូល​ទិញ​មក​លាក់​ទុក​ពេញ​ៗ​ឃ្លាំង​…​ពេញ​ៗ​ព្រៃ​សម្បទាន​…​។…

មុន​បោះ​ឆ្នោត​…​ជំនួញ​ឈើ​ទៅ​លក់​ឱ្យ​យួន​តាម​ច្រក​ទ្វារ​ព្រំដែន​ខ្លះ​…​ពិសេស​ខេត្តរតនៈគិរី ​បាន​ផ្អាក​សកម្មភាព ។ បណ្តា​ឧកញ៉ា​ឈ្មួញ​ឈើ​ទាំងឡាយ​…​ដែល​បោះទីតាំង​នៅ​ខេត្តមណ្ឌលគិរី​…​ខេត្តរតនៈគិរី ខេត្តក្រចេះ​។​ល ។ ចេះ​ដឹង​ទុក្ខ​ធុរៈ​ណាស់​…​សម្ងំ​ពួន​លាក់ខ្លួន លាក់​ក្រចក​យ៉ាង​ស្ងៀមស្ងាត់ ។

អ្នក​មិនដឹង​គឺ​មិនដឹង​មែន​…​តាម​ពិត​ទៅ​គ្មាន​ការ​ដឹក​ជញ្ជូន​ទៅ​ស្រុក​យួន​មែន​…​ប៉ុន្តែ​សកម្មភាព​កាប់​ឈើ​ទិញ​ឈើ​នៅ​រញ្ជួយ​ព្រៃ​ដដែល​…​ប្រមូល​ទិញ​មក​លាក់​ទុក​ពេញ​ៗ​ឃ្លាំង​…​ពេញ​ៗ​ព្រៃ​សម្បទាន​…​។

បោះ​ឆ្នោត​ក៏​ចប់​ហើយ​…​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ក៏​មាន​រូបរាង​ចេញដំណើរ​ហើយ​ដែរ​…​។ រដ្ឋអំណាច​ខេត្ត​ស្រុក​មានមុខ​ដដែល​…​។ ចំណែក​មុខរបរ​ឈ្មួញ​ឈើ​ក៏​ចាប់​ដំណើរការ​ឡើង​វិញ​…​នាំ​គ្នា​សើម​ដដែល ។
លោក​ឈ្មួញ​ឧកញ៉ា​ឈើ​២-៣​នាក់​…​ប៉ុន្មាន​ថ្ងៃនេះ​ចេញ​ធ្វើ​សកម្មភាព​ទៀត​ហើយ​…​ក្រោម​រូបភាព​ដឹកឈើ​អារ​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​…​លេង​មួយ​លើក​ៗ​ឡាន​យក្ស​យី​ឌុ​ប​…​មិន​ខ្វះ​ពី​ជាង​១០​គ្រឿង​ទេពី​ខេត្តមណ្ឌលគិរី ។

សម័យនេះ​ហើយ​…​មាន​សល់​ឈើ​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្មោច​អី​ទៀត ?​…​បើ​ថា​កាប់​ចេញពី​ដែនជម្រកសត្វព្រៃ​នៅ​ក្បែរ​ៗ…​អានោះ​ទើបត្រូវ​។

ឱ ! លោក​ឧកញ៉ា​ឈ្មួញ​ឈើ​អើយ​…​ទំនង​ទាល់តែ​អស់​ឈើ​ពី​តំបន់​ការពារ​…​ពី​តំបន់​ជម្រក​សត្វព្រៃ​…​ពី​តំបន់​កន្ទុយ​នាគ​…​ទើប​អស់​មុខ​ពួក​គាត់​ឧកញ៉ា​ខ្មូត ។

បើ​ឈើ​នៅ​តែ​មាន​…​បើ​ព្រៃ​ឡង់​នៅ​តែ​មាន​ឈើ​…​នៅ​តែ​មានមុខ​ឧកញ៉ា​ឈ្មួញ​ឈើ​ប្រមាណ​៥​នាក់​…​ស្ថិត​នៅ​ខេត្ត​ព្រៃ​ដដែល​…​ធើ​អី​អញ ?​… ហេ ! េ​ហ !

អត្ថបទសរសេរ ដោយ