ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ដេក​សុខ​ៗ​ស្រាប់តែ​ឮ​សំ​រឹប​ជើង​លើដំបូល​…​ចេញ​មក​ស្រែក​ផ្អើល​ឆោ​ឡៅ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​វាល​ស្បូវ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​លក់​ទូរស័ព្ទ​មួយ​កន្លែង​មិន​បាន​សម្រេច ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​នាទី​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ទៅ​ផ្ទះ​លក់​ទូរស័ព្ទ​មួយ​កន្លែង​ក្បែរ​នឹង​ប៉ុស្តិ៍​នគរ បាល និង​រដ្ឋបាល​វាល​ស្បូវ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​វាល​ស្បូវ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​លក់​ទូរស័ព្ទ​មួយ​កន្លែង​មិន​បាន​សម្រេច ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​នាទី​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ទៅ​ផ្ទះ​លក់​ទូរស័ព្ទ​មួយ​កន្លែង​ក្បែរ​នឹង​ប៉ុស្តិ៍​នគរ
បាល និង​រដ្ឋបាល​វាល​ស្បូវ ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​សមត្ថកិច្ច​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដកហូត​បាន​ម៉ូតូ
ម៉ាក​​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ កាំបិត​១ ដែក​កាប់​មួយ ។

តាម​សម្តី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ចូល​គេង​ដូច​សព្វដង ហើយ​ខណៈ​ដល់​ពេល​កើតហេតុ​ពួក​គាត់​ក៏​ស្រាប់តែ​ឮ​សំលេង​សំ​រឹប​ជើង​នៅ​លើដំបូល​ផ្ទះ​ដោយសារ​តែ​មានការ​សង្ស័យ​បាន​បើកភ្លើង​រក​មើល ក៏​ស្រាប់តែ​ឃើញ​ដំបូលផ្ទះ​របស់​ពួក​គាត់​មាន​ស្នាម​រយះ​ដូច​ត្រូវ​គេ​គាស់ ហើយ​ភ្លាម​ៗ​នោះ​ដែរ​ពួក​គាត់​ក៏​បាន​ឆោឡោ​ឡើង​ចេញ​មក​ក្រៅ​អោយ​សមត្ថកិច្ច​កិច្ច​ជួយ​ពីព្រោះ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​ប៉ុស្តិ៍​នគរបាល​វាល​ស្បូវ​ស្រាប់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​មានការ​ឆោឡោ​ឡើង​ពួក​គាត់​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ទុក​ចោល​នៅ​ក្រោម​ដើមឈើ ដោយ​មិនឃើញ​ម្ចាស់​តែ​ចៃដន្យ​នៅ​ពេល​ដែល​កំពុង​តែ​ឆោ​ឡោ​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​រូប​នោះ​បាន​ដើរ​ចេញ​តាម​ផ្លូវ​ចំហៀង​ប៉ុស្តិ៍​មក​យក​ម៉ូតូ​របស់​ខ្លួន​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ និង​ឆែកឆេរ​រក​ឃើញ​នូវ​កាំបិត និង​ដែក​កាប់​មួយ រួច​ហើយ​ក៏​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគ​បាល​វាល​ស្បូវ​ដែល​នៅ​ជិត​នោះ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិត​បាន​ប្លោះ​ចូល​ឡើង​លើដំបូល​បំណង​លួច​ទ្រព្យសម្បត្តិ​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​សាកសួរ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​ជនសង្ស័យ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ