ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ប្រកាស​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៦ មួយ​ចំហៀង​ខាងលិច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការងារ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំហៀង​ខាងលិច ចាប់​ពីមុខ​សណ្ឋាគារ​ណា​សា​តូ​ដល់​មុខ​វត្ត​ព្រែក​លាប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការងារ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំហៀង​ខាងលិច ចាប់​ពីមុខ​សណ្ឋាគារ​ណា​សា​តូ​ដល់​មុខ​វត្ត​ព្រែក​លាប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ផ្អាក​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ ជា​បណ្តោះអាសន្ន រហូត​ការ​ជួសជុល​ត្រូវ​បាន​បញ្ចប់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការងារ​ជួសជុល​ចាក់​បេតុង​ឆ្អឹង​ដែក​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចំហៀង​ខាងលិច​ចាប់​ពីមុខ​សណ្ឋាគារ​ណា​សា​តូ​ដល់​មុខ​វត្ត​ព្រែ​លាប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ដើម្បី​ឲ្យ​ដំណើរ​ការងារ​ជួសជុល​ខាងលើ​បាន​ប្រព្រឹត្តិ​ទៅ​តាម​ប្រតិទិន​ការងារ​ដែល​បាន​គ្រោងទុក និង​ជៀង​វាង​ការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​ជុំវិញ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បិទ​ចរាចរណ៍​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​តទៅ រហូត​ដល់​បញ្ចប់​ការដ្ឋាន ។

សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​កា​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​គម្រោង​ជួសជុល​ផ្លូវ​នេះ ដោយ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បង្វែរ​ទៅ​ធ្វើ​ដំណើរ​តាម​ផ្លូវ​តំបន់​អភិវឌ្ឍន៍ OCIC វិញ​រហូត​ការដ្ឋាន​ជួសជុល​បញ្ចប់​នឹង​បើក​ឲ្យ​ធ្វើ​ដំណើរ​ជា​ធម្មតា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ