រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងថា មកពីណានោះទេស្រវឹងស្រាជោកជាំចូលទៅម៉ាស្សា នៅម្តុំឃ្លាំងសាំង ស្រាប់តែប៉ុនប៉ងរំលោភនារីម៉ាស្សាម្នាក់ប៉ុន្តែមិនសម្រេច ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចហាងស្ប៉ានិងម៉ាស្សា ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
បើតាមស្ត្រីរងគ្រោះខាងលើអាយុ៣១ឆ្នាំបានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ស្រស់ស្អាតអាយុប្រមាណជា២៥ឆ្នាំ មិនដឹងថាមកពីណានោះទេ ក្នុងស្ថានភាពស្រវឹងស្រាចូលមកម៉ាស្សានៅហាង រួចក៏បំពានទៅលើគាត់ដោយស្រាតខោរបស់គាត់ ហើយស្ទាបដើមទ្រូងទៀតបំណងចាប់រំលោភ ប៉ុន្តែភ្លាមៗនោះគាត់ស្រែកឱ្យគេជួយ ទើបមានអ្នករៀបបន្ទប់មកទាន់។
ស្ត្រីរងគ្រោះបន្តទៀតថា ស្រាប់តែជនបង្កនោះខឹងក៏ទះកំផ្លៀងគាត់ចំនួន៣ដៃ ដោយខឹងថាចាប់រំលោភមិនបានសម្រេច ។ សំណាងល្អដែលបុគ្គលិកនៅក្នុងនោះទូរស័ព្ទទៅរាយការណ៍សមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅប៉ុស្តិ៍ឬស្សីកែវតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ហើយជនរងគ្រោះប្តឹងចង់បានសំណងចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ចំណែកសម្តីភាគីខាងជនត្រូវចោទនៅទាន់ដឹងស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះរង់ចាំសមត្ថកិច្ចសួរនាំសិន៕
ចែករំលែកព័តមាននេះ