ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេព​គ្រឿងញៀ.ន​​ពេល​ប្រគំ​តន្ត្រី​ស្លា.ប់​៧​នាក់ សន្លប់​ជាច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ បើ​តាម​អាជ្ញាធរ​បាន​​រាយការណ៍​​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៧ ​កញ្ញា ២០១៨ ​ថា យុវជន​វៀតណាម​៧​នាក់​ស្លាប់​ ហើយ​៥​នាក់​ទៀត​សន្លប់​មិនដឹង​ខ្លួន ក្រោយ​ពី​ពួក​គេ សេព​គ្រឿងញៀន​នា​ឱកាស​នៃ​ការ​ប្រគំ​តន្ត្រី​អេ​ឡិច​ត្រូ​និក​មួយ​នៅ​ក្រុង​ហាណូយ​។…

ប្រទេស​វៀតណាម ៖ បើ​តាម​អាជ្ញាធរ​បាន​​រាយការណ៍​​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៧ ​កញ្ញា ២០១៨ ​ថា យុវជន​វៀតណាម​៧​នាក់​ស្លាប់​ ហើយ​៥​នាក់​ទៀត​សន្លប់​មិនដឹង​ខ្លួន ក្រោយ​ពី​ពួក​គេ សេព​គ្រឿងញៀន​នា​ឱកាស​នៃ​ការ​ប្រគំ​តន្ត្រី​អេ​ឡិច​ត្រូ​និក​មួយ​នៅ​ក្រុង​ហាណូយ​។

អាជ្ញាធរ​ប៉ុនប៉ង​ស្រាវជ្រាវរ​កថា តើ​សារធាតុ​ញៀន​ប្រភេទ​ណា​ដែល​ពួក​គេ​ប្រើ​។ ចំណែក​ជន​រង​គ្រោះ​ទាំងនោះ​កាលពី​យប់​ថ្ងៃ​ទី​១៦ ​កញ្ញា ​បាន​ចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី ​និង​រាំរែក​មួយ​មាន​ប្រធានបទ​ថា ដំណើរ​លើ​ភព​ព្រះ​ចន្ទ ដោយ​ប្រមូលផ្ដុំ​មនុស្ស​ជា​ច្រើន​រយ​នាក់​ក្នុង​សង្កាត់​មួយ​។ ​ទោះបី​ការ​ស៊ើប​អង្កេត​អះអាង​ពី​ទំនាក់​តំនង​នៃ​ការ​ស្លាប់​របស់​អ្នក​ទាំងនោះ​ជាមួយ​ការ​ប្រើ​គ្រឿងញៀន​ក្ដី នោះ​ជា​រឿង​ពុំ​ធ្លាប់​ជួប​ប្រទះ​ក្នុង​ប្រទេស​​នេះ​។ ​ហើយ​ការ​ប្រគំ​តន្ត្រី​អេ​ឡិច​ត្រូ​និក​ត្រូវ​ហាមឃាត់​នៅ​ក្រុង​ហាណូយ ​រហូត​ដល់​ការ​ស៊ើ​ប​អង្កេត​ចប់​សព្វគ្រប់​។

ការ​ប្រើ​គ្រឿងញៀន​សំយោគ​មានការ​កើនឡើង​នៅ​វៀតណាម ប៉ុន្តែ​លួចលាក់​ហើយ​កម្រិត​​ត្រឹម​ក្នុង​ចំណោម​យុវជន​មួយ​ក្រុម​តូច​។ ហើយ​​មាន​អាយុ​ពី​១៨​ទៅ​៣០​ឆ្នាំ ជន​រង​គ្រោះ​ទាំងនេះ​ពេល​ធ្វើតេស្ត​ឈាមមាន​លទ្ធផល​វិជ្ជមាន​នៃ​គ្រឿងញៀន​។​ ចំណែគ​ពួក​អ្នក​ស៊ើ​ប​អង្កេត​ប៉ុនប៉ង​កំណត់​ថា​ តើ​សារធាតុ​ញៀន​ប្រភេទ​អ្វី​ដែល​ពួក​គេ​ប្រើ​។​ នេះ​ជា​ការ​អះអាង​របស់​នាយករង​ប៉ូលិស​ក្រុង​ហាណូយ​ លោក​ NGUYEN VAN VIEN​។ ​លោក​ក៏​និយាយ​ដែរថា ​យើង​ក៏​ស្រាវជ្រាវ​ដែរ​ថា ​តើ​ពួក​គេ​បាន​ផឹកស្រា​ដែរ​ឬ​យ៉ាងណា? ហើយ​តើ​នរណា​នាំ​គ្រឿងញៀន​ចូល​មក​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​?

ការ​លក់​សំបុត្រ​ទស្សនាការ​ប្រគំ​តន្ត្រី​ និង​រាំរែក​នោះ​មាន​ចាប់ពី​២១​ទៅ​១៣៥​ដុល្លារ​។​ នៅ​វៀតណាម​ក៏​ដូច​ជា​នៅ​ប្រទេស​អា​ស៊ី​ឯទៀត​ៗ​ដែរ​ តន្ត្រី​រាំរែក​អេ​ឡិច​ត្រូ​និក លាយ​ការ​ប្រើ​គ្រឿងញៀន​រាំ​ងោក​ក្បាល​រីក​ដុះដាល​ខ្លាំង​ ជា​ពិសេស​នៅ​ក្រុង​ហូ​ជី​មិ​ញ ហើយ​រីក​រាលដាល​ដល់​រដ្ឋធានី​ហាណូយ ដែល​បារ​ និង​ក្លិ​បរា​ត្រី​សន្មត់​ថា ​បិទ​នា​ពាក់កណ្ដាល​អ​ធ្រា​ត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ