ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកាន់តែទំនើប…ចោរ​បើកឡំប្រឹតាដើរ​លួចម៉ាអែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា បាន​បង្ហាញមុខ​ជនសង្ស័យ​១​ក្រុម ​ពាក់ព័ន្ធ​ករណី​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​រាជ​ធានី​​ភ្នំពេញ​កន្លង​មក ។…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា បាន​បង្ហាញមុខ​ជនសង្ស័យ​១​ក្រុម ​ពាក់ព័ន្ធ​ករណី​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​រាជ​ធានី​​ភ្នំពេញ​កន្លង​មក ។ អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់នោះ​ គឺ​ករណី​លួច​ស្លាក​លេខ​រថយន្ត ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ១-​ឈ្មោះ លី អុ​ី​ឆែ ហៅ​ឆែ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​​អ្នក​រត់​ឡំ​ប្រឺ​តា​ឥណ្ឌា(​កង់​៣​ឥណ្ឌា​) ស្នាក់​នៅ​មិន​ពិតប្រាកដ ត្រូវ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​៣៦៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការ​មន ។ ជនសង្ស័យ​រូប​នេះ​ ជា​អ្នក​ធ្វើ​សកម្មភាព​លួច​ដោះ​ស្លាក​លេខ​រថយន្ត និង​ទទួល​ទិញ​ផល​ចោរកម្ម​ក្នុង​អំពើ​លួច​នោះ​ផង ។ ២-​ឈ្មោះ ចាន់ ណា​វុ​ឌ្ឍ ហៅ​មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក ស្នាក់​នៅផ្ទះ​លេខ​២G ផ្លូវ​លេខ​២០០២ សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ចំណុច​ផ្ទះសំណាក់​ខ្លឹម​ច​ន្ទ័ ផ្លូវ​លេខ​៤១៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។ ៣-​ឈ្មោះ បូ វី​រៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​បាក់​ទូក ស្នាក់​នៅផ្ទះ​លេខ​២០E០ ផ្លូវ​លេខ​១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​៦៧ កែង​ផ្លូវឌឿងហែម សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។ ពួក​គេ​២​នាក់​ខាងលើ​នេះ ជា​សមាជិក​ក្រុម​ចោរ​របស់​ឈ្មោះ លី អុ​ី​ឆែ ដែល​ដើរ​លួច​បាន​ត្រូវ​យក​មក​លក់​ឱ្យ​មេ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា បន្ត​ថា ​ថ្មី​ៗ​នេះ​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​រថយន្ត​រង​គ្រោះជា​បន្តបន្ទាប់​ស្តី​ពី​ករណី​ចោរលួច​ដោះ​យក​ស្លាក​លេខ​ហើយ​ភាគច្រើន​ជា​រថយន្ត​ទំនើប​ៗ​ទៀត​ផង ។ ជាក់ស្តែង ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ម្ចាស់​រថយន្ត​បាន​បង្ហោះ​រូបភាព​ចោរ​ជិះ​ឡំ​ប្រឺ​តា​ធ្វើ​សកម្ម​ភាព​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​ដែល​ចត​នៅ​មុខ​ផ្ទះ មុខ​ហាង​មុខ​សណ្ឋាគារ លើ​ដងផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង និង​ឃើញ​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សកម្មភាព​ចោរ​ជិះ​ឡំ​ប្រឺ​តា​ដើរ​លួច​ដោះ​ស្លាក​លេខ​រថយន្ត​នោះ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​ទទួល​បន្ទុក​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​ដាក់​បទបញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

លុះដល់​ថ្ងៃ​ទី​១៤​ និង​ថ្ងៃ​ទី​១៥ កញ្ញា កម្លាំង​ជំនាញ​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ ក្នុង​បទល្មើស​ជាក់ស្តែង ។ ក្នុង​ពិធី​បង្ហាញមុខ​ក្រុម​ចោរលួច​ដោះ​ស្លាក​លេខ​រថយន្ត​លោក ប៊ុ​ន សត្យា បន្ត​ថា​តាម​ចម្លើយ​ជនសង្ស័យ ពួក​គេ​ទើប​លួច​ដោះ​ស្លាក​លេខ​រថយន្ត​បាន​ចំនួន​៣​លើក ។

លើក​ទី​១-​លួច​ដោះ​យក​ស្លាក​លេខ​២AT-៤១៣៦ ដែល​បំពាក់​លើ​រថយន្ត​ម៉ាក TOYOTA PRIUS ពណ៌​ស ស៊េរី​ឆ្នាំ​២០០៤ ទាំង​មុខ​និង​ក្រោយ នៅ​ចំណុច​ចំហៀង​ផ្ទះ​លេខ​២៨៩ ផ្លូវ​លេខ​២៦BT ភូមិ​ត្នោត​ជ្រុំ​៦ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ដែល​មាន​ម្ចាស់​រថយន្ត​ឈ្មោះ កែវ ចាន់​លក្ខណា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ។ ការ​លួច​នេះ ​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ។ លើក​ទី​២-​លួច​ដោះ​យក​ស្លាក​លេខ​២AJ-៨១៥៤ ដែល​បំពាក់​លើ​រថយន្ត​ម៉ាក​TOYOTA HIGHTLENDER ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ទាំង​មុខ​និង​ក្រោយ នៅ​ចំណុច​ចំហៀង​ផ្ទះ​លេខ​៩០៦ ផ្លូវ​លេខ​២៦BT ភូមិ​ត្នោត​ជ្រុំ​៦ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ដែល​មាន​ម្ចាស់​រថយន្ត​ឈ្មោះ ថន ប្រុស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ លើក​ទី​៣-​លួច​ដោះ​យក​ស្លាក​លេខ​២AS-២៨១៨ ដែល​បំពាក់​លើ​រថយន្ត​ម៉ាក​TOYOTA LEXUS RX៣៣០ ពណ៌​ស ស៊េរី​ឆ្នាំ​២០០៤ ទាំង​មុខ​និង​ក្រោយ នៅ​ចំណុច​ផ្ទះ​លេខ​២៧៨E០ ផ្លូវ​លេខ​១២៨ ភូមិ​៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​១២ កញ្ញា វេលា​ម៉ោង​១២​និង​១៥​នាទី​យប់ ដែល​ម្ចាស់​រថយន្ត​ឈ្មោះ ថៃ មួយ​ហួង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។

ខាងលើ​នេះ​គ្រាន់តែ​ជា​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ប៉ុណ្ណោះ និង​នៅ​មាន​វត្ថុ​តាង​ ដែល​សមត្ថកិច្ច​ចាប់​យក​បាន​មួយ​ចំនួន​ទៀត​ដូច​ជា ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង កូនសោ​សម្រាប់​ដោះ​ខ្ចៅ​លេខ​៨ ចំនួន​២,​លេខ​១០ ចំនួន​២,​លេខ​១១ ចំនួន​១ និង​លេខ​១២ ចំនួន​១​ដើម​,​សោ​ខ្សៀ​លេខ​៨ ចំនួន​១,​លេខ​១០ ចំនួន​១,​លេខ​១២ ចំនួន​១ និង​លេខ​១៤ ចំនួន​១​ដើម​,​ម៉ា​ឡេ​ត​ចំនួន​១​ដើម​,​កូន​កន្ត្រៃ​កាត់​ដែក​ចំនួន​១,​កូនសោ​អក្សរ​តេ​(T)​គ្មាន​លេខ​ចំនួន​១​ដើម​,​ដែក​សម្រាប់​ឆ្កឹះ​សោ​ម៉ូតូ រាង​សំប៉ែត​ចំនួន​៥​ដើម​,​ដែក​សំប៉ែត​ចុង​ស្រួច​ជា​ឧបករណ៍​សម្រាប់​កាច់​បំបែក​សោ​.​ក​ម៉ូតូ​ចំនួន​១​ដើម ។ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន មាន​ដែកកេះ​ចំនួន​៣,​ថង់​តូច​សម្រាប់​ដាក់​សារធាតុ​ញៀន​ចំនួន​៧​ថង់ ។

ភស្តុ​តាង​ដែល​ចាប់​យក​បាន​មាន ៖
១-​ស្លាក​លេខ​ភ្នំពេញ​២AP-៩០០៦ ចំនួន​១​បន្ទះ ។
២-​ស្លាក​លេខ​ភ្នំពេញ​២AM-២៣៩៨ ចំនួន​១​បន្ទះ ។
៣-​ស្លាក​លេខ​ភ្នំពេញ​២AX-២២២៧ ចំនួន​១​បន្ទះ ។
៤-​ស្លាក​លេខ​ភ្នំពេញ​២AM-២០៥៤ ចំនួន​១​បន្ទះ ។
៥-​ស្លាក​លេខ​ភ្នំពេញ​២AS-២៨៨១ ចំនួន​២​បន្ទះ ជា​របស់​ឈ្មោះ ថៃ មួយ​ហួង ។

ក្រោយ​បង្ហាញមុខ​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។ ជាមួយ​នោះ​ផង​ដែរ លោក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​បេ​ី​បងប្អូន​ណា ដែល​បាន​បាត់​ស្លាក​លេខ​រថយន្ត​សូម​ទាក់​ទង​មក​ទូរស័ព្ទ​លេខ ០១២ ៧១ ៨១ ៧១ ។

គួរ​បញ្ជាក់​ទៀត​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់ ក៏​ត្រូវ​ចោរលួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​ទាំង​មុខក្រោយ​បាត់​ដែរ ។ រថយន្ត​របស់​លោក​ស៊េរី​ទំនើប ហើយ​ទើប​និង​ទិញ​ទៀត​ផង ក្រោយ​ពី​ចោរលួច​ដោះ​យក​បាត់​ទៅ លោក​ចៅក្រម​រូប​នោះ​ជិះ​រថយន្ត​មក​ធ្វើការ​អត់​ស្លាក​លេខ ។

លោក​បានឱ្យ​ដឹង​ថា ការ​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​នេះ ត្រូវ​តែ​លួច​ទាំង​មុខ​ទាំង​ក្រោយ​ដែល​លក់​បាន​តម្លៃ​៣០​ដុល្លារ និង​យក​តែ​លេខ​រថយន្ត​ស៊េរី​ខ្ពស់ ហើយ​អ្នកទិញ​យក​ទៅ​គឺ​ដើម្បី​បំពាក់​លើ​រថយន្ត​គេចពន្ធ​ឬ​យក​ទៅ​បំពាក់​លើ​រថយន្ត​អត់​ពន្ធ​ដែល​លួច​នាំ​ចូល​ពី​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ