ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ! Floyd Mayweather ប្រកាស​ឡើង​វាយ​ជាមួយ Manny Pacquiao ម្តងទៀត

5 ឆ្នាំ មុន

ចាត់ទុកជា​រឿង​ដ៏​កក្រើក​នៅ​ក្នុង​មជ្ឈដ្ឋានប្រដាល់​ពិភពលោក​ទៀត​ហើយ ក្រោយ​ពី​ស្ដេច​ប្រដាល់​អា​មេ​រិ​ក ​Floyd Mayweather ប្រកាស​ឡើង​ប្រកួត​ជាមួយ​ស្ដេច​ប្រដាល់​ហ្វី​លី​ពី​ន​ Manny Pacquiao ដែល​ធ្លាប់​ជួប​គ្នា​កាលពី​៣​ឆ្នាំ​មុន ។ Floyd…

ចាត់ទុកជា​រឿង​ដ៏​កក្រើក​នៅ​ក្នុង​មជ្ឈដ្ឋានប្រដាល់​ពិភពលោក​ទៀត​ហើយ ក្រោយ​ពី​ស្ដេច​ប្រដាល់​អា​មេ​រិ​ក ​Floyd Mayweather ប្រកាស​ឡើង​ប្រកួត​ជាមួយ​ស្ដេច​ប្រដាល់​ហ្វី​លី​ពី​ន​ Manny Pacquiao ដែល​ធ្លាប់​ជួប​គ្នា​កាលពី​៣​ឆ្នាំ​មុន ។

Floyd Mayweather អ្នក​ប្រដាល់​មិន​ដែល​ចាញ់​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​នៅ​លើ​ពិភពលោក​ដោយ​ប្រកាស​ថា លោក​នឹងឡើង​សង្វៀន​ជា​ថ្មី​ជួប​ជាមួយ​កំពូល​អ្នក​ប្រដាល់​ជន​ជាតិ​​ហ្វ៊ី​លី​ពី​ន​ Manny Pacquiao នៅ​ចុងឆ្នាំ​នេះ ។ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​បលោក​បាន​បញ្ជាក់
ថា​​៖​«​ខ្ញុំ​នឹង​ឡើង​សង្វៀន​ជួប​ Manny Pacquiao នៅ​ចុងឆ្នាំ​នេះ​ដោយ​ទទួល​ប្រាក់​មហាសាល​» ។

ទាំង Pacquiao និង​ Mayweather ​ធ្លាប់​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​មជ្ឈដ្ឋាន​ប្រដាល់​រួច​មក​ហើយ និង​មាន​អ្នកគាំទ្រ​ច្រើន​នាក់​ចង់​ឃើញ​ពួក​គេ​ឡើង​សង្វៀន​ជា​ថ្មី បន្ទាប់​ពី​រង់ចាំ​អស់​រយៈ
ពេល​យ៉ាង​យូរ​ដោយសារ​ Mayweather ​ប្រកាសចូល​និវត្តន៍​បន្ទាប់​ពី​យកឈ្នះ​ Pacquiao​ដោយពិន្ទុ​ជា​ឯកច្ឆ័ន្ទ​កាលពី​ឆ្នាំ​២០១៥ ។

Mayweather អាយុ​៤១​ឆ្នាំ​បាន​បង្កើត​តួលេខមិន​ដែល​ចាញ់​ដោយ​ឈ្នះ​៥០​លើក​បំបែក​ឯតទគ្គ​កម្ម​លើ​ Rocky Marciano អតីត​អ្នក​ប្រដាល់ទម្ងន់​ធ្ងន់​ជនជាតិ​អា​មេ​រិ​ក​ដែល​ធ្វើ​បាន​៤៩​លើក
ក្រោយមក​គេ​បាន​ប្រកាស​ចូល​និវត្តន៍​ជា​ថ្មីក្រោយ​ពី​ផ្ដួល​ Conor McGregor កំពូល​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ជនជាតិ​អៀរ​ឡង់ កាលពី​ខែសីហា​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ