ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អនុគណ​ស្រុក​កងមាស នាំ​យក​អំណោយ​ជូន​ដល់​អភិបាលខេត្ត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ព្រះ​បញ្ញា​រង្សី ស្រ៊ា​ង ម៉ុ​ក ព្រះ​អនុគណ​ស្រុក​កងមាស គង់នៅ​វត្ត​កែវ​មុនី ហៅ​វត្ត​ថ្មី ឃុំ​អង្គរ​បាន ស្រុក​កងមាស…

ខេត្តកំពង់ចាម ៖ ព្រះ​បញ្ញា​រង្សី ស្រ៊ា​ង ម៉ុ​ក ព្រះ​អនុគណ​ស្រុក​កងមាស គង់នៅ​វត្ត​កែវ​មុនី ហៅ​វត្ត​ថ្មី ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម បាន​ផ្តល់​អំណោយ​មនុស្សធម៌ ដល់​គណៈកម្មាធិការ​គ្រប់គ្រង គ្រោះ​មហន្តរាយ​ខេត្តកំពង់ចាម សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ និង​រង​ផល​ប៉ះពាល់​គ្រោះ ទឹកជំនន់​ទន្លេមេគង្គ​។ ពិធី​ប្រគល់​-​ទទួល​អំណោយ បាន​ធ្វើ​ឡើង​នៅ​សាលាខេត្ត​កំពង់ចាម នា​ពី​រសៀល ថ្ងៃ​ទី​១៧ ខែកញ្ញា ស្ថិត​ក្នុង​អធិបតីភាព លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន គណៈកម្មាធិការ​គ្រោះ​មហន្តរាយ​ខេត្ត​។

អំណោយ​ដែល​បាន​ផ្តល់​ជូន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ មហន្តរាយ ខេត្តកំពង់ចាម នា​ពេល​នេះ រួម​មាន​៖ ព្រះ​បញ្ញា​រង្សី ស្រ៊ា​ង ម៉ុ​ក ព្រះ​អនុគណ​ស្រុក​កងមាស គង់នៅ​វត្ត​កែវ​មុនី ហៅ​វត្ត​ថ្មី ឃុំ​អង្គរ​បាន ស្រុក​កងមាស ឧបត្ថម្ភ​អង្ករ​២​តោន មី​៥០​កេះ ត្រីខ​១៣​យួរ ទឹកត្រី ៥០​យួរ ទឹកស៊ីអ៊ីវ​៥០​យួរ ព្រមទាំង​ថវិកា​១​លាន​រៀល​ផង​ដែរ​។ និង​អំណោយ​របស់​ព្រះ​បញ្ញា​សោភ័ណ ដេ​ន លាង ព្រះរាជ​គណៈ​ថ្នាក់​កិត្តិយស ព្រះ​វិន័យធរ​អនុគណ​ស្រុក​កងមាស និង​ជា​ព្រះ​ចៅអធិការ វត្ត​សុវណ្ណ​រង្សី (​អង្គរ​បាន​) ឃុំ​អង្គរ​បាន ស្រុក​កងមាស រួម​មាន​៖ អង្ករ​៤​តោន និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​។

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​អំណរ​ព្រះ​គុណ ចំពោះ​ព្រះ​អនុគណ​ស្រុក​កងមាស និង​ព្រះ​វិន័យធរ​អនុគណ​ស្រុក​កងមាស ដែល​បាន​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ទឹកជំនន់​នា​ពេល​កន្លង​មក​។ លោក គួ​ច ចំរើន បាន​សន្យា​ថា នឹង​យក​អំណោយ​ទាំងនេះ ទៅ​ប្រគល់​ឲ្យ​ដល់​ដៃ​ជន​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ព្រមទាំង​យក​ទៅ​ប្រគេន​ដល់​បណ្តា​វត្ត​អារាម​មួយ​ចំនួន ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​ផង​ដែរ​។ លោក គួ​ច ចំរើន បាន​បន្ត​អំពាវ​ដល់​បងប្អូន​សប្បុរ​ជន​នា​ៗ សូម​បន្ត​ឲ្យ​ជួយ​ឧបត្ថម្ភ​នូវ​អំណោយ ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ ដែល​កំពុង​រង់ចាំ​ជំនួយ​សង្គ្រោះ​បន្ទាន់​យ៉ាង​ចាំបាច់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ