ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ចោរលួច​ម៉ូតូ និង​អ្នក​ទទួល​ទិញ​ម៉ូតូ​ពី​ចោរ​៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ និង​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម ចំនួន​៦​នាក់ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​១៣​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ ឃាត់ខ្លួន​ដកហូត…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ និង​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម ចំនួន​៦​នាក់ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​១៣​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ ឃាត់ខ្លួន​ដកហូត និង​បង្ហាញ​មុខជា​សាធារណៈ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា​នេះ​។ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​បង្ហាញមុខ​នេះ មាន​៣​នាក់​ជា​មុខសញ្ញា លួច​ម៉ូតូ​យ៉ាង​សកម្ម និង​៣​នាក់​ទៀត ជា​អ្នក​ទទួល​ទិញ​ផល​ចោ​កម្ម ។

ជនសង្ស័យ​១.​ឈ្មោះ ត្រ​មុជ ស៊ី​នោ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​លំនៅ​ផ្ទះ​ជួល ផ្លូវ​លេខ​២០០៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២.​ឈ្មោះ លឹ​ម ភារ​ម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៤៤ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​៣. ឈ្មោះ ភ័​ក្រ ពន្លឺ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​លំនៅ បន្ទប់​ជួល​លេខ​៨ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជន​ទាំង​៣​នាក់ ជា​មុខសញ្ញា​លួច​។

ចំណែក​៣​នាក់ ជា​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម ១.​ឈ្មោះ ម៉ុង ឡុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​លំនៅ​តូច លេខ​២២៣ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ មុខរបរ​ជាង​បិត​តែម​ម៉ូតូ ២.​ឈ្មោះ ពុធ រស្មី ហៅ​សូន្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​១១​អា​ផ្លូវ ៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក និង​៣.​ឈ្មោះ តោ ដា​រ៉ូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល នាយកដ្ឋាន​ប្រឆាំង​ភារ​កម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ស្នាក់​នៅផ្ទះ​លេខ​៥៩ ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា បាន​បន្ត​ថា កាលពី​កាលពី​ថ្ងៃ​៤ កញ្ញា នៅ​វេលា​ម៉ោង​ប្រមាណ​៣ និង​៤០​នាទី​រសៀល ជនសង្ស័យ បាន​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ម៉ាក​ហុងដា​ប៊ិ​ច ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១GV-៥៦៦៥ មួយ​គ្រឿង នៅ​ចំណុច​តូច​លក់​ទូរស័ព្ទ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​។ បន្ទាប់​ពី​មាន​សកម្មភាព ចោរលួច​នោះ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភ័​ក្រ ពន្លឺ នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​បាន​នាំ​ទៅ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ ជា​បន្តបន្ទាប់​ចំនួន​៥​នាក់​ទៀត នៅ​ចំណុច​ផ្ទះ​លេខ​៧៤ ផ្លូវ​លេខ​៣៧៤ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ដកហូត ម៉ូតូ​១៣​គ្រឿង រថយន្ត​២​គ្រឿង ស្លាក​លេខ ៩​ប​ន្លះ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​៥ ឧបករណ៍ កែ​ច្នៃ និង​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​ទៀត តែ​ម៉ូតូ​១៣​គ្រឿង​នោះ មាន​២​គ្រឿង​ជា​របស់​ជន​រង​គ្រោះ​។ ក្រោយ​បង្ហាញមុខ​ជនសង្ស័យ​ទាំង​៦​នាក់ និង​ម៉ូតូ​១៣​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ