ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៧ កើតឡើង​១០​លើក ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​១០​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១០​នាក់ (​ស្រី​៣​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​១០​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១០​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​៤​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​៤​លើក ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធ​១​លើក ស្លាប់​១​នាក់​, ប្រជែង​២​លើក ស្លាប់​២​នាក់​,​បត់​គ្រោះថ្នាក់​២​លើក​,​ងងុយដេក​១​លើក ស្លាប់​១​នាក់​។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​៥​នាក់ (​មិន​ពាក់មួក​សុវត្ថិភាព​២​នាក់​)​។

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​៥​លើក ស្លាប់​២​នាក់​, ម៉ូតូ និង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​,​រថយន្ត​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​១៥​គ្រឿង​,​រថយន្ត​តូច​៣​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​។ យានយន្ត​បង្កហេតុ ម៉ូតូ​៧​លើក​, រថយន្ត​តូច​២​លើក​,​រថយន្ត​ធំ​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​៦​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន រាជធានី​ភ្នំពេញ​៣​លើក ស្លាប់​២​នាក់ របួស​៤​នាក់ ,​កណ្តាល​២​លើក ស្លាប់​២​នាក់ របួស​២​នាក់ និង​ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៣៥៩៧​គ្រឿង (​ម៉ូតូ​៥៤%), មធ្យោបាយ​ល្មើស​៨៣៤​គ្រឿង (​ម៉ូតូ​៧៧%), អប់រំ​៣០០​គ្រឿង (​ម៉ូតូ​៣២%),​មធ្យោបាយ​ពិន័យ​៥៣៤​គ្រឿង (​ម៉ូតូ​១០០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​៤១​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១.៩៥៦​គ្រឿង​,​អប់រំ​១៦៦​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣០៨​គ្រឿង (​មួក​២០២​គ្រឿង​,​កញ្ចក់​៩៤​គ្រឿង​,​ស្រវឹង​០​គ្រឿង​,​ផ្សេង​ៗ១២​គ្រឿង​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ