ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ឲ្យ​គណបក្ស​កូន​របស់​លោក លន់ ន​ល់ ដូរ​ឈ្មោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​គណបក្ស​ខ្មែរ សាធារណរដ្ឋ របស់​លោក…

ខេត្តព្រៃវែង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​គណបក្ស​ខ្មែរ សាធារណរដ្ឋ របស់​លោក លន់ ឫទ្ធិ ដែល​ត្រូវជា​កូនលោក​សេនាប្រមុខ លន់ ន​ល់ ក្រោម​ហេតុផល​ថា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានការ​ភ័យ​ខ្លាច​។ ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង ខណៈ​ដែល​គណបក្ស​សាធារណរដ្ឋ គឺជា​បក្ស មិនមែន​ទើបតែ​បង្កើត​ថ្មី ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត នៅ​ឆ្នាំ​២០១៨​នេះ​ទេ គឺ​គណបក្ស​នេះ​ក៏​បាន​ចូលរួម ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​២០០៨​ម្ដង​រួច​ហើយ តែ​មិនសូវ​ទទួល​ការ​គាំទ្រ​។ ប៉ុន្តែ​បក្ស​នេះ​បាន​អវត្តមាន​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​។

សម្ដេច ស ខេ​ង ថ្លែង​ក្នុង​ពិធី​កិច្ចប្រជុំ បូក​សរុប​សកម្មភាព និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ទី​ស្នាក់​គណបក្ស ប្រជាជន​កម្ពុជា​ខេត្តព្រៃវែង​ថា លោក លន់ ឫទ្ធិ បង្កើត​គណបក្ស ដើម្បី​រៃ​លុយ​នៅ​អា​មេ​រិ​ក​យក​មក​ចាយ​ខ្លួនឯង សម្ដេច​ថា គណបក្ស​ខ្មែរ​សាធារណរដ្ឋ​គ្មាន​ផ្លូវ​ឈ្នះ​ទេ​។ សម្តេច ស ខេ​ង មាន​ប្រសាសន៍​ថា “​ឥឡូវ​យើង​រក​វិធី​ម៉េច កែ​ឈ្មោះ​គណបក្ស​ហ្នឹង​ពីព្រោះ​ឈ្មោះ​ហ្នឹង​របប​វា​ខុស​គ្នា ការ​កំណត់​របប​នយោបាយ គណបក្ស​ហ្នឹង ហើយ​វា​អត់​ឆ្លុះ​បញ្ចាំង​ទេ ទោះបី​យ៉ាងណា​ក៏​ដោយ យើង​រក​វិធី​ដោះស្រាយ​អាហ្នឹង មាន​តែ​ប្រាប់​ទៅ​គណ បក្ស​សុំ​ឲ្យ​ប្ដូរ​។

ហេតុផល​កុំ​ឲ្យ​ពលរដ្ឋ​ស្ដាប់​ទៅ​ថា អ្នកឯង​ជា​គណបក្ស​មួយ មិន​គោរព​រដ្ឋធម្មនុញ្ញ​។ អ៊ីចឹង​ខ្ញុំ​កំពុង​ចាត់​អ្នកជំនាញ ដើម្បី​កំពុង​តែ​សិក្សា ពិភាក្សា​ជាមួយ​គណបក្ស​ហ្នឹង​ឲ្យ​ប្ដូរ ឈ្មោះ​ទៅ​ថ្ងៃក្រោយ កុំ​ឲ្យ​ដាក់​សាធារណរដ្ឋ​ខ្មែរ អ៊ីចឹង​ទៀត ដាក់​ឈ្មោះ​ស្អី​ចឹ​ង​ទៅ​”​។ សូម​ជម្រាប​ថា សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​កន្លង​មកនេះ បក្ស​សាធារណរដ្ឋ​មិន​ទទួល​បានការ​គាំទ្រ​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ប្រធាន​គណបក្ស លោក លន់ ឫទ្ធិ ក៏​បាន​ក្លាយជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី ក្រោយ​ពី​បក្ស​បាន​ចូលរួម ក្នុង​ឧត្តម​ប្រឹក្សា ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ជា​អ្នក​រៀបចំ​ផ្តួចផ្តើម ក្រុមប្រឹក្សា​នេះ​ឡើង​។

ទាក់ទិន​នឹង​ការ​សុំ​ដូរ​ឈ្មោះ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​នេះ​ដែរ លោក លន់ ឬ​ទ្ធិ ប្រធាន គណបក្ស​នេះ​បាន​អះអាង​ថា លោក​បានឮ​ដំណឹង​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវ ការ​ណាមួយ​ច្បាស់លាស់​នោះ​ទេ​។ លោក​បញ្ជាក់​ថា​« ខ្ញុំ​បានឮ​ដំណឹង ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ ខ្ញុំ​ចាំ​មើល​ថា​តើ​វា​មាន​អ្វី​ទៀត ហើយ​ចំពោះ​ខ្ញុំ​មានរឿង និង​មាន​អ្វី​ៗ​សម្រាប់​ផ្តល់​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ឯកសារ​ផ្លូវការ​»​។ យ៉ាងណា​ក្តី​លោក លន់ ឬ​ទ្ធិ បាន​អះអាង​ថា លោក​គ្មាន​បំណង​ដូរ​ឈ្មោះ​គណបក្ស​របស់ លោក​នោះ​ទេ ប៉ុន្តែ​លោក​រង់ចាំ​ស្ថានការណ៍​ទៅ​មុខ​សិន​។ លោក​ក៏​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​គ្មាន​បំណង​ដូរ​ឈ្មោះ​គណបក្ស​ទេ ហើយ​យើង​ចាំ​មើល គេ​មាន​បំណង​យ៉ាងដូចម្តេច បាន​គេ​ស្នើ​មក »​។

លោក​បន្ថែម​ថា គណបក្ស​របស់​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​លក្ខន្តិកៈ​របស់​ក្រសួង មហាផ្ទៃ​នោះ​ទេ ។ លោក​ថា​៖« គណបក្ស​ខ្ញុំ​អត់​មាន​ធ្វើ​អ្វី​ខុស​នោះ​ទេ គឺ​ខ្ញុំ​គោរព​លក្ខន្តិកៈ ការពារ​ស្រុក​ប្រទេស ការពារ​ព្រះមហាក្សត្រ ។ ខ្ញុំ​យល់​ថា មាន​អ្វី​ដែល​ធ្ងន់ធ្ងរ​ត្រូវ​ដូរ​នោះ​ទេ ជាង​នេះ​គណបក្ស​ខ្ញុំ​មានឈ្មោះ ជាង​១០ ឆ្នាំ​មក​ហើយ »​។ គណបក្ស​នយោបាយ​ចំនួន​១៦ បាន​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់​យោបល់​ចំណែក​គណបក្ស​ចំនួន​៤​ទៀត​មិន​បាន​ចូលរួម​មាន​៖ គណបក្ស​ពន្លឺ​ថ្មី គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ប្រជា​ធិ​តេ​យ្យ​មូលដ្ឋាន និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ