ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​សុទ្ធតែ​អាវុធ​ធ្វើ​សកម្មភាព​លើ​មន្ត្រី​នគរបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ ដោយ​មាន​ប្រើប្រាស់​អាវុធ​ខ្លី ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉​ន…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ ដោយ​មាន​ប្រើប្រាស់​អាវុធ​ខ្លី ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉​ន សំនៀង ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦០E0Z ផ្លូវ​លេខ​១២២ ក្រុម​៧០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

លោក​វរ សេនីយ៍​ឯក ប៊ុ​ន សត្យា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ចំណុច​ផ្ទះសំណាក់​ទិ​ត​ហួរ ផ្លូវលំ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​សកម្មភាព ឆក់​កាបូបដៃ ពណ៌​ខ្មៅ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​២៩៤ ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​រ​សៀ ល​ថ្ងៃ​ទី​១៣ សីហា ។

ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង វិមាន​តារា ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ជាតិ ស្នាក់​នៅ
ផ្ទះ​លេខ​១៥៤ ផ្លូវ​បេតុង ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក ប៊ុ​ន សត្យា បន្ត​ថា ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត អាវុធ​ខ្លី​ម៉ាក​GLOCK១៩ ពណ៌​ខ្មៅ លេខ​AAMY៨៦០ ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក ចំនួន​១​ដើម បង់​អាវុធ​ខ្លី​១ និង​គ្រាប់​ចំនួន​១៥ គ្រាប់ ។ ទូរ​សព្ទ័​ដៃ​ម៉ាក SamsungGalaxyS9 ពណ៌​ខ្មៅ ចំនួន​១​គ្រឿង ប័ណ្ណ​សម្គាល់​យានយន្ត ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៨៧៩៨ មួយ​ច្បាប់ ប័ណ្ណបើកបរ ១​ច្បាប់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​ច្បាប់ កាត​ATM ចំនួន​៤​សន្លឹក លុយ​ខ្មែរ​៤​លាន​រៀល និង​ប្រាក់​ដុល្លារ២០​ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពេល​បង្ហាញមុខ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ