ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចវត្ថុ​បុរាណ​ដ៏​តម្លៃ​ក្នុង​​សារមន្ទីរអស់​រាប់​លាន​ដុល្លារ

5 ឆ្នាំ មុន

បើតាម​សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ចានស្រាក់​មាស​ដែល​ជា​​វត្ថុ​បុរាណ​មាន​តម្លៃ​ដាក់​តាំងនៅ​សារមន្ទីរ​ត្រូវ​ចោរលួច​យក​ទៅ​បាត់ ។ ទោះជា​យ៉ាងណា​ក្តី​ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​បុរស​២​នាក់​នៅ​ក្រុង​អ៊ីដេ​រ៉ា​បាត Hyderabad ក្រោយ​ពេល​លួច​ចានស្រាក់​មាស​លម្អ​ដោយ​គ្រាប់ពេជ្រ​នោះ ព្រមទាំង​ពែង​តែ​មាស ទ្រនាប់​ចាន និង​ស្លាបព្រា ។…

បើតាម​សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ចានស្រាក់​មាស​ដែល​ជា​​វត្ថុ​បុរាណ​មាន​តម្លៃ​ដាក់​តាំងនៅ​សារមន្ទីរ​ត្រូវ​ចោរលួច​យក​ទៅ​បាត់ ។

ទោះជា​យ៉ាងណា​ក្តី​ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​បុរស​២​នាក់​នៅ​ក្រុង​អ៊ីដេ​រ៉ា​បាត Hyderabad ក្រោយ​ពេល​លួច​ចានស្រាក់​មាស​លម្អ​ដោយ​គ្រាប់ពេជ្រ​នោះ ព្រមទាំង​ពែង​តែ​មាស ទ្រនាប់​ចាន និង​ស្លាបព្រា ។ ចានស្រាក់​នោះ​តម្លៃ​៧​លាន​ដុល្លារ ជា​សម្បត្តិ​របស់​ម្ចាស់​ស្រុក​អ៊ី​ដេ​រ៉ា​បាត ។

វត្ថុ​ទាំង​អស់នោះ​សុទ្ធ​សឹង​ជា​របស់របរ​ប្រើប្រាស់​ផ្ទាល់​របស់​ព្រះ​អង្គ Mir Osman Ali Khan ឬ​អ្នកដឹកនាំ​អង្គ​ចុង​ក្រោយ​ក្នុង​ទីក្រុង​Nizam of Hyderabad ។

បើតាម​ប៉ូលិស​បង្ហើប​ឲ្យ​ដឹង​ថា បុរស​ទាំង​២​បាន​សារភាព​ថា ក្រោយ​ពេល​លួច​បាន​ហើយ ពួក​គេ​គេចខ្លួន​ទៅ​ក្រុង​មុម​បៃ នៅ​ភាគ​ខាងលិច​ប្រទេស​ដើម្បី​យក​វត្ថុ​ដ៏​មាន​តម្លៃ​ទៅ​លក់ ។ ពួក​គេ ដេក​នៅ​សណ្ឋាគារ​ផ្កាយ​៥ និង​យក​ចានស្រាក់​មាស​ប្រើ​ជំនួស​ចាន​បាយ ។ ពួក​គេ​រក​អ្នកទិញ​មិន​បាន​ក៏​ត្រឡប់​ទៅ​ក្រុង​អ៊ី​ដេ​រ៉ា​បាត​វិញ និង​ត្រូវ​ចាប់ខ្លួន​។ ចំពោះ​​វត្ថុ​តាង​ទាំងអស់​ត្រូវ​អាជ្ញាធរ​យក​ប្រគល់​ដល់​សារមន្ទីរ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ