ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនឆ្លៀតឱកាស​លួច​ដោះស្លាកលេខ​ឡានរាប់​គ្រឿង…មាន​ស៊េរីទំនើបៗទៀត​ផង (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា បាន​បង្ហាញមុខ​ជនសង្ស័យ​១​ក្រុម​ពាក់ព័ន្ធ​ករណី​លួច និងឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​កន្លង​មក ។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា បាន​បង្ហាញមុខ​ជនសង្ស័យ​១​ក្រុម​ពាក់ព័ន្ធ​ករណី​លួច និងឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​កន្លង​មក ។

លោក​វរ​សេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ១-​ឈ្មោះ លី អ៊ី​ឆែ ហៅ​ឆែ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូ​រឺ​ម៉ក​កង់​បី​ឥណ្ឌា ស្នាក់​នៅ មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​៣៦៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​រូប​នេះ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ផង និង​ជា​អ្នក​ធ្វើ​សកម្មភាព​លួច​ដោះ​ស្លាក​លេខ​រថយន្ត និង​ទទួល​ទិញ​ផល​ចោរកម្ម​ក្នុង​អំពើ​លួច​នោះ​ផង ។

២-​ឈ្មោះ ចាន់ ណា​វុ​ឌ្ឍ ហៅ មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិត​ប្រាក ស្នាក់​នៅផ្ទះ​លេខ​២G ផ្លូវ​លេខ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់​ខ្លឹម​ច​ន្ទ័ ផ្លូវ​លេខ​៤១៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ មន រាជធានី​ភ្នំពេញ ។

និង​៣-​ឈ្មោះ បូ វី​រៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២០Eo ផ្លូវ​លេខ​១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​៦៧ កែង​ផ្លូវឌឿងហែម សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពួក​គេ​២​នាក់​នេះ​ជា​សមាជិក​ក្រុម​របស់​ឈ្មោះ លី អុី​ឆែ ដែល​ដើរ​លួច​បាន​ត្រូវ​យក​មក​លក់​ឲ្យ​ឈ្មោះលី អុីឆែ​។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា បន្ត​ថា ថ្មី​ៗ​នេះ​ទៀត​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះជា​បន្តបន្ទាប់​ស្តី​ពី​ករណី​ចោរលួច​ដោះ​យក​ស្លាក​លេខ​រថយន្ត ហើយ​ភាគច្រើន​ជា​រថយន្ត​ទំនើប​ៗ​ទៀត​ផង ។ ពេល​ខ្លះ​ម្ចាស់​រថយន្ត​បាន​បង្ហោះ​រូបភាព ចោរ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ចុះ​ធ្វើ​សកម្មភាព​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត ដែល​គេ​ចត​នៅ​មុខ​ផ្ទះ មុខ​ហាង មុខ​សណ្ឋាគារ លើ​ដងផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យ​ប​បណ្តឹង និង​ឃើញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​គេ​បង្ហោះ​ពី​សកម្មភាព​ចោរ​បើក​ម៉ូតូ​កង់​បី​ដើរ​លួច​ដោះ​ស្លាក​លេខ​រថយន្ត​នោះ លោក​ឧត្តម​សេនី យ៍​ឯក ស ថេ​ត ស្នងការ​នគរបាល​ជា​ធានី​ភ្នំពេញ និង ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង ទទួល​បន្ទុក​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​មាន​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

លុះ​នៅ​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ កម្លាំង​ជំនាញ​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​៣​នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ ក្នុង​បទល្មើស​ជាក់ស្តែង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ