ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្សារ​ដើមគ…សូម​កុំជឿ​តាមអ្នកបំពុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ជា​ពិសេស​អាជីវករលក់ដូរ​ក្នុង​ផ្សារ​ដើម​គ​ទាំងអស់​ឱ្យ​ដឹង​ថា ស្ថានភាព​ចរាចរណ៍​នៅ​តាម​ដងផ្លូវ…

រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ជា​ពិសេស​អាជីវករលក់ដូរ​ក្នុង​ផ្សារ​ដើម​គ​ទាំងអស់​ឱ្យ​ដឹង​ថា ស្ថានភាព​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ​ជុំវិញ​តំបន់​ផ្សារ​ដើម​គ​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​អាក្រក់​ឡើង​ៗដោយ​មានការ​ទន្ទ្រាន​យក​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ ។

ក្នុង​គោលបំណង​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារណៈ​តាម​ដងផ្លូវ និង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ការ​ដាក់​តាំង​ទំនិញ ការ​ចត​យានយន្ត ដើម្បី​លើកដាក់​និង​ទម្លាក់​ទំនិញ​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​មួយ​ចំនួន​ជុំវិញ​ផ្សារ​ដើម​គ​ដូច​ជា កំណាត់​មហាវិថី​សម្តេច​មុនី​រ៉េ​ត ផ្លូវ​លេខ​៣៣៦ លេខ​២៣១ លេខ​២៣៤ និង​ផ្លូវ​លេខ​២៣៩​ជាដើម ដោយ​ទទួលលទ្ធផល​ល្អ​ប្រសើរ និង​មានការ​សាទរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ។

ទន្ទឹម​នឹង​នេះ ក៏​មាន​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច ដែល​មាន​ចេតនា​បង្កចលាចល ដោយ​បាន​បំភ្លៃ​ការ​ពិត ផ្សព្វផ្សាយ​បំផុសបំផុល​នូវ​ព័ត៌មាន​ពុំ​ពិតប្រាកដ និង​បាន​ចោទប្រកាន់​មក​លើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ថា ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​ដើម​គ​នេះ មិន​មាន​បំណង​រៀបចំ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នោះ​ទេ គឺ​ក្នុង​គោលបំណង​យក​ទីតាំង​ផ្សារ​ប្រគល់​ជូន​ឱ្យ​ឯកជន ដើម្បី​វិនិយោគ​សាងសង់​ផ្សារ​នេះ​ទៅ​វិញ ។

រដ្ឋបាល​រាជធានី​ភ្នំ​េ​ញ ស្នើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​ពី​ជន​ឱកាសនិយម​មួយក្តាប់​តូច​នេះ​ទៅ​សមត្ថកិច្ច​នៅ​ជិត​បំផុត ដើម្បីចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ ជា​ថ្មី​ម្តងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ និង​ចូលរួម​សហការ​ក្នុង​យុទ្ធនាការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​នានា​ជុំវិញ​ផ្សារ​ដើម​គ និង​មហាវិថី​សម្តេច​មុនី​រ៉េ​ត ទទួល​បាន​ជោគជ័យ និង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​កុំ​មានការ​ភ័ន្ត​ច្រឡំ ឬ​ជឿ​តាម​ការ​ញុះញង់​បំភ្លៃ​របស់​ជន​ទាំងនេះ ៕ ​

អត្ថបទសរសេរ ដោយ