ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចោទ​លោកស្រី​ហ៊ូ​ល​ឡា​រី​ឃុបឃិត​ជាមួយ​រុ​ស្ស៊ី

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា ​តាម​TWITTER ដោយ​រិះគន់​ការ​ស៊ើ​ប​អង្កេត​របស់​លោក ​ROBERT MUELLER ​លើ​ការ​ជ្រៀត​ជ្រែក​របស់​រុ​ស្ស៊ី…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា ​តាម​TWITTER ដោយ​រិះគន់​ការ​ស៊ើ​ប​អង្កេត​របស់​លោក ​ROBERT MUELLER ​លើ​ការ​ជ្រៀត​ជ្រែក​របស់​រុ​ស្ស៊ី ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦ បាន​ចោទ​ប្រកាន់​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ថា ​ឃុបឃិត​ជាមួយ​រុ​ស្ស៊ី​។

លោក​ត្រាំ​ចោទប្រកាន់​លោកស្រី​ហ៊ីល​ឡា​រី ​គ្លី​ន​តុ​ន​ថា ​ឃុបឃិត​ជាមួយ​រុ​ស្ស៊ី​នា​ឱកាស​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦​។ ​លោក​សរសេរ​តាម ​TWITTER ថា​ការ​ស៊ើប​អង្កេត​ខុសច្បាប់​របស់​រដ្ឋ​អាជ្ញា​ពិសេស​លោក​ ROBERT MUELLER នៅ​បន្ត​ដើម្បី​តាម​រក​ឧក្រិដ្ឋជន​។​ ដាច់ខាត​ពុំ​មានការ​ឃុបឃិត​ណាមួយ​ជាមួយ​រុ​ស្ស៊ី​ឡើយ លើក​លែងតែ​ក្នុង​យុទ្ធ​ការ​ឃោសនា​របស់​លោកស្រី​គ្លី​ន​តុ​ន​។ ​ដូច្នេះ​ពួក​អ្នក​ប្រជាធិបតេយ្យ​១៧​នាក់​ដែល​មាន​កំហឹង តាម​រក​ឃើញ​អ្វី​ដែល​ពួក​គេ​ចង់រក​។​ វា​អយុត្តិធម៌ ​និង​អាក្រក់​ពេក​ហើយ​សម្រាប់​ប្រទេស​។​លើស​ពី​នេះ​ទៀត​អំពើ​បែប​នោះ​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់។

មុន​នេះ​នា​ថ្ងៃ​ទី​១៦ ​កញ្ញា ​ដែរ​លោក​ត្រាំ​ចាត់​ទុក​ការ​ស៊ើប​អង្កេត​នេះ​ថា ជា​ឧបាយកល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ មុន​ការ​បោះ​ឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​លោក​នា​ពេល​ខាង​មុខ​នេះ​។

ការ​ស៊ើ​ប​អង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​ក្រុង​មូ​ស្គូ ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦ និង​លើ​របស់​ហៅ​ថា​ទំនាក់ទំនង​រវាង​ក្រុម​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ត្រាំ​ និង​រុ​ស្ស៊ី ត្រូវ​បាន​ធ្វើ​ដោយ​រដ្ឋ​អាជ្ញា​ពិសេស​លោក​ROBERT MUELLER ​និង​សភា​អា​មេ​រិ​ក​។ ​មុន​នេះ​លោក​M UELLER​ បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ពុំ​មាន​ការ​ឃុបឃិត​រវាង​ក្រុម​ឃោសនាបោះឆ្នោត​របស់​លោក​ត្រាំ ​និង​រដ្ឋាភិបាល​រុ​ស្ស៊ី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ