ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ពន្ធ​របស់​លោក​ត្រាំ នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន Apple

5 ឆ្នាំ មុន

ក្រុមហ៊ុន​Apple​បាន​និយាយ​ក្នុង​សំបុត្រ​មួយ​ផ្ញើ​ដល់​អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​កថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ស្នើ​ឲ្យ​មានការ​ដាក់​ពន្ធ​លើ​ផលិតផល​Apple​ជា​ច្រើន​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន បង្ក​ជា​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន ។ សំណើ​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​នេះ នឹង​ប៉ះពាល់​ដល់​Apple…

ក្រុមហ៊ុន​Apple​បាន​និយាយ​ក្នុង​សំបុត្រ​មួយ​ផ្ញើ​ដល់​អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​កថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ស្នើ​ឲ្យ​មានការ​ដាក់​ពន្ធ​លើ​ផលិតផល​Apple​ជា​ច្រើន​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន បង្ក​ជា​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន ។

សំណើ​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​នេះ នឹង​ប៉ះពាល់​ដល់​Apple Watch, AirPods និង Apple Pencil ជាដើម​។ វា​ក៏​ប៉ះពាល់​ដល់ HomePod, Mac Mini, និង​ខ្សែ​ភ្ជាប់ រួម​ទាំង​ខ្សែ​បញ្ចូល​ថ្ម​ផង​ដែរ ។ ជា​លទ្ធផល អតិថិជន​ត្រូវ​តែ​ចំណាយ​កាន់តែ​ច្រើន​ក្នុង​ការ​ទិញ​ផលិតផល​Apple​។

Apple បាន​និយាយ​ក្នុង​សំបុត្រ​ខាងលើ​ថា ៖« វា​ពិបាក​ណាស់​ក្នុង​ការ​មើលឃើញ​ថា​តើ​ការ​ប៉ះពាល់​បង្ក​ពី​ពន្ធ​លើ​ក្រុមហ៊ុន​អា​មេ​រិ​ក​និង​អតិថិជន​អា​មេ​រិ​ក នឹង​ជួយ​សម្រេច​គោលដៅ​រដ្ឋាភិបាល​ទាក់ទិន​នឹង​គោលនយោបាយ​បច្ចេកវិទ្យា​ចិន​យ៉ាងដូចម្តេច ។ ផ្ទុយ​មក​វិញ ពួក​យើង​សង្ឃឹមថា​អ្នក​នឹង​ពិចារណា​លើ​យុទ្ធសាស្ត្រ​នេះ​ឡើយ​វិញ និង​ស្វែងរក​ដំណោះស្រាយ​ផ្សេង​ដែល​មាន​ប្រសិទ្ធភាព​ជាង​នេះ និង​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​និង​អតិថិជនអា​មេ​រិ​ក »​។

ប៉ុន្តែ​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​លើ​Twitter​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​មក​ថា Apple គួរតែ​ផលិត​ផលិតផល​របស់​ពួក​គេ​ក្នុង​សហរដ្ឋអាមេរិក​ប្រសិនបើ​ពួក​គេ​ចង់​ជៀស​​ពី​ពន្ធ​នាំ​ចូល ។

លោកនាយក​ប្រតិបត្តិ Tim Cook របស់ Apple ធ្លាប់​បាន​និយាយ​ថា លោក​បាន​សន្ទនា​ជាមួយនឹង​លោក​ត្រាំ​ពី​បញ្ហា​ពន្ធ​នេះ​ដែរ ហើយ​លោក​ជឿជាក់​ថា ពន្ធ​នេះ​នឹង​មិន​ប៉ះពាល់​ដល់ iPhone ឡើយ ។

iPhone ជា​ផលិតផល​ជំរុញ​ដល់​ប្រាក់​ចំណេញ​របស់​Apple​ច្រើន​ជាងគេ ហើយ​វា​មិន​ជាប់​ក្នុង​បញ្ជី​ផលិតផល​ដែល​នឹង​ជាប់ពន្ធ​ទេ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ថា រដ្ឋាភិបាល​មាន​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ២៦៧​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ។

លោក​ប្រធានាធិបតី​អា​មេ​រិ​ក បាន​ថ្លែង​លើ Twitter របស់​លោក​ថា ៖« តម្លៃ​របស់​Apple​អាច​នឹង​កើនឡើង ព្រោះតែ​ពន្ធ​ដ៏​ខ្ពស់​ដែល​ពួក​យើង​អាច​នឹង​ដាក់​លើ​ប្រទេស​ចិន ប៉ុន្តែ​មាន​ដំណោះស្រាយ​ដោយ​ងាយ​គឺ​ការ​មិន​យកពន្ធ និង​ការ​អនុគ្រោះ​ពន្ធ គឺ​ប្តូរ​មក​ផលិត​ផលិតផល​របស់​អ្នក​ពី​ប្រទេស​ចិន​មក​កាន់​សហរដ្ឋអាមេរិក ហើយ​ចាប់ផ្តើម​សាងសង់​រោងចក្រ​ថ្មី​ពី​ឥឡូវនេះ »៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ