ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង​ម៉េ​ហ្គេ​ន ម៉ា​ឃើ​ល​ តុបតែង​កាយ​លេចធ្លោ​

5 ឆ្នាំ មុន

Reuters​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា ព្រះ​នាង​ម៉េ​ហ្គេ​ន ម៉ា​ឃើ​ល​(Meghan Markle) អាយុ​៣៧​ឆ្នាំ​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ហែ​រី​រាជវង្ស​អង់គ្លេស កាល​ពី​ខែឧសភា​កន្លង​មក​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១​បាន​តុបតែង​កាយ​ដ៏​លេចធ្លោ​ក្នុង​ឆ្នាំ​២០១៨ នៅ​ក្នុង​ទស្សនាវដ្ដី​PEOPLE លើ​តារា​ស​សម្តែង​ក្នុង​ហូ​លី​វូ​ដ​ជា​ច្រើន​រូប រួម​មាន​នាង​Cate Blanchett…

Reuters​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា ព្រះ​នាង​ម៉េ​ហ្គេ​ន ម៉ា​ឃើ​ល​(Meghan Markle) អាយុ​៣៧​ឆ្នាំ​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ហែ​រី​រាជវង្ស​អង់គ្លេស កាល​ពី​ខែឧសភា​កន្លង​មក​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១​បាន​តុបតែង​កាយ​ដ៏​លេចធ្លោ​ក្នុង​ឆ្នាំ​២០១៨ នៅ​ក្នុង​ទស្សនាវដ្ដី​PEOPLE លើ​តារា​ស​សម្តែង​ក្នុង​ហូ​លី​វូ​ដ​ជា​ច្រើន​រូប រួម​មាន​នាង​Cate Blanchett នាង​Sandra Bullock ឬ​មេធា​វិ​ផ្នែក​សិទ្ធិ​មនុស្ស​គឺ​នាង​Amal Clooney ប្រពន្ធ​របស់​តារា​សម្តែង​លោក​George Clooney ។

ចំណែក​នាង​Andrea Lavinthal អ្នកជំនាញ​លើ​ផ្នែក​ម៉ូ​ដ​របស់​ទស្សនាវដ្ដី​នោះ​បាន​បញ្ជាក់​​ថា យើង​មិន​ធ្លាប់​មានឈ្មោះ​របស់​សមាជិក​ក្នុង​រាជវង្ស ឬ​បុគ្គល​នៅ​ក្រៅ​មជ្ឈដ្ឋាន​ការ​សម្តែង​ង​តុ​ប​កែង​កាយ​យ៉ាង​លេចធ្លោ​តាំងពី​យូរ​មក​ហើយ ។ ប៉ុន្តែ​បើ​និយាយ​ពី​ទម្រង់​​ម៉ូ​ដ​នៃ​ការ​តុបតែង​កាយ​នៅ​ក្នុង​ឆ្នាំ​២០១៨ យើង​មិន​អាច​មើល​រំលង​បាន​ឡើយ រាងរៅ​របស់​ព្រះ​នាង​មាន​ភាព​លេចធ្លោ​នៅ​ក្នុងឆ្នាំនេះ និង​ក្លាយជា​នារី​ដ៏​ឆើតឆាយ​មួយ​រូប​នៅ​ក្នុង​ឆ្នាំ​២០១៨ ។

ព្រះ​នាង​ម៉េ​ហ្គេ​ន ម៉ា​ឃើ​ល​មានស្រុក​កំណើត​នៅ​ក្នុង​រដ្ឋ​កាលី​ហ៊្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​ធ្លាប់​ជា​តារា​សម្តែង​ទូរទស្សន៍​ក្នុង​កម្មវិធី​Suits និង​មានឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី និង​កាសែត ។

ក្រោយ​ពី​បាន​ភ្ជាប់ពាក្យ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ហែ​រី និង​រៀប​អភិសេក កាលពី​ខែឧសភា​កន្លង​មក​មាន​អ្នក​ចូល​ទស្សនា​តាម​ទូរទស្សន៍​ជា​ច្រើន​លាន​នាក់​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ