ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លែងលះប្រពន្ធ​វ័យក្មេង​​ស្រស់​សោភា ព្រោះ​មិន​ឱ្យ​រួមរ័ក

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ចំណាស់​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​​បាន​ប្រកាស​លែងលះ​ប្រពន្ធ​វ័យក្មេង​អាយុ​២៧​ឆ្នាំ ព្រោះ​នាង​មិន​ឲ្យ​មានកូន​ដោយ​នាង​​បដិសេធ​ការ​រួមរ័ក ។ បើតាម​របាយការណ៍​បាន​​បញ្ជាក់​ថា ​លោកតា​អ៊ី​វ៉ា​ន់ ក្រា​ស្កូ ​(Ivan Krasko) អាយុ​៨៧​ឆ្នាំ​ជា​​តារា​សម្តែង​វ័យ​ចំណាស់​របស់​រុ​ស្ស៊ី…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ចំណាស់​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​​បាន​ប្រកាស​លែងលះ​ប្រពន្ធ​វ័យក្មេង​អាយុ​២៧​ឆ្នាំ ព្រោះ​នាង​មិន​ឲ្យ​មានកូន​ដោយ​នាង​​បដិសេធ​ការ​រួមរ័ក ។

បើតាម​របាយការណ៍​បាន​​បញ្ជាក់​ថា ​លោកតា​អ៊ី​វ៉ា​ន់ ក្រា​ស្កូ ​(Ivan Krasko) អាយុ​៨៧​ឆ្នាំ​ជា​​តារា​សម្តែង​វ័យ​ចំណាស់​របស់​រុ​ស្ស៊ី បាន​លែងលះ​ប្រពន្ធ​នាង​ណា​តា​លី​យ៉ា​ (Natalya) អាយុ​២៧​ឆ្នាំ​ ក្រោយ​ពី​ធ្លាប់​មាន​ភាព​ល្បី​រន្ទឺ​នៅ​ក្នុង​ប្រទេស ​ព្រោះ​មាន​វ័យ​ខុស​គ្នា​បាន​រៀប​​ការ ។

លោកតា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​ថា ​លោក និង​ប្រពន្ធ​មិន​ធ្លាប់​បាន​​រួមរ័ក ដោយសារ​ខាង​ស្រី​ខ្លាច​មានកូន​ជាមួយ​គាត់ ។ សម្រាប់​រូប​គាត់​ក៏​ចង់​មានកូន​ស្នង​​ត្រកូល ។ នាង​មិន​ព្រម​រួមរ័ក​បែប​នេះ​ បង្ក​ឲ្យ​កើត​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​ជា​គូស្រករ រហូត​សម្រេចចិត្ត​លែងលះ​គ្នា ។

នាង​ណា​តា​លី​យ៉ា ​បាន​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​ក្រីក្រ ធ្វើ​ឲ្យ​នាង​មិន​ចង់​មានកូន និង​មិន​ចង់​​ឲ្យ​កូន​កើតមក​រស់នៅ​ក្នុង​ស្ថានភាព​ដូច​ខ្លួន ហើយ​ស្ថានភាព​នៅ​ក្នុង​ក្រុម​គ្រួសារ​បច្ចុ​ប្បន្ន​រវាង​នាង និង​ប្តី​ក៏​គ្មាន​សេចក្ដីសុខ ដោយសារ​មាន​បញ្ហា​ពី​ការ​ចាយវាយ ។

ចំណែក​លោកតា​អ៊ី​វ៉ា​ន់ ធ្លាប់​រៀប​ការ​ចំនួន​៤​លើក​មក​ហើយ មានកូន​ប្រុស​៣​នាក់ និង​កូនស្រី​២​នាក់​ជាមួយ​ប្រពន្ធ​មុន ។ កាលពី​ឆ្នាំ​២០១៥​ កន្លង​មក ​ធ្លាប់​មាន​ភាព​ល្បី​រន្ទឺ​លើ​ការ​​រៀប​ការ​ជាមួយ​ប្រពន្ធ​វ័យក្មេង និង​រស់នៅ​រួម​គ្នា​ជាមួយ​ចៅ​នៅ​ក្រុង​មូ​ស្គូ ។

ក្រោយ​ពី​លែងលះ​លោកតា​អ៊ីវ៉ា​ន់ បាន​សម្រេចចិត្ត​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​ទី​៣​ជា​ម្ដាយ​របស់​កូនប្រុស​ទាំង​២​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ