ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​ស្រុក​-​ក្រុង​ជាប់​ជាយ​ដែន​ប្រឈម​ទឹកជំនន់​លិច​ផ្លូវ និង​ហាម​រថយន្ត​ធំ​ឆ្លងកាត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពីរ​ស្រុក​-​ក្រុង​ដែល​ជាប់​ជាយ​ដែន​ប្រឈម​ទឹកជំនន់​លិច​ផ្លូវ​ដែល​អាជ្ញាធរ​ចេញ​សេចក្តីជូនដំណឹង​ហាម​រថយន្ត​ធំ​ឆ្លងកាត់​ការពារ​ខូច​ផ្លូវ​ខូច នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដូច​ជា គ្មាន​ប្រសិទ្ធភាព ឃើញ​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ដដែល និង​ស្រុក​ស្វាយចេក ប៉ះពាល​ផ្លូវ​៣​ទៅ​៤​ខ្សែ ។ ជាក់ស្តែង​គេ​ឃើញ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ ពីរ​ស្រុក​-​ក្រុង​ដែល​ជាប់​ជាយ​ដែន​ប្រឈម​ទឹកជំនន់​លិច​ផ្លូវ​ដែល​អាជ្ញាធរ​ចេញ​សេចក្តីជូនដំណឹង​ហាម​រថយន្ត​ធំ​ឆ្លងកាត់​ការពារ​ខូច​ផ្លូវ​ខូច នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដូច​ជា គ្មាន​ប្រសិទ្ធភាព ឃើញ​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ដដែល និង​ស្រុក​ស្វាយចេក ប៉ះពាល​ផ្លូវ​៣​ទៅ​៤​ខ្សែ ។

ជាក់ស្តែង​គេ​ឃើញ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវជាតិ​លេខ​៥ កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ហើយ បណ្តាល​ប៉ះពាល់​ផ្លូវជាតិ​លេខ​៥ ហើយ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​លោក​សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ស្តី​ពី​ការ​ផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តុះ​អាសន្ន ចំពោះ​រថយន្ត​ធុន​ធំ​ក្នុងអំឡុងពេល​ទឹក​លិច​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវលំ​នានា​ក្នុងភូមិ​សាស្ត្រ​ទីក្រុង​ប៉ោយ​ប៉ែ​ត ។


លោក លឿង សុ​ភ័​ក្រ អភិបាលស្រុក​ស្វាយចេក​បាន​ប្រាប់​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​ថា នៅ​ស្រុក​ស្វាយចេក​រយៈពេល​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃមុន​ជាប់​គ្នា បណ្តាល​លិច​ផ្លូវជាតិ​លេខ​៥៨ តាម​បន្ទាត់​ព្រំដែន​រយៈពេល​១​ថ្ងៃ​១​យប់ ហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​រំដោះ​ទឹក​ពីលើ​មក​លិច​ខាងក្រោម ប៉ះពាល់​ផ្លូវលំ​៣​ទៅ​៤​ខ្សែ កន្លែង​ខ្លះ​ប្រវែង​៥០០​ទៅ​៦០០​ម៉ែត្រ​ដែល​កំពុង​ប៉ះពាល់​នៅ​ឃុំ​តាម​បែន និង​ឃុំ​ស្វាយចេក ។

លោក​បាន​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​កើត​មាន​ស្ទើ​រាល់​ឆ្នាំ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ប្រឈម​មាន​ជំនន់​ទឹកភ្លៀង​ដែល​ប៉ះពាល់​ផ្លូវ​តែ​លិច​មិន​ជាង​១​ស​ប្តា​ហ៍​ទេ ត្រូវ​បាន​ស្រក​វិញ​ទាំងស្រុង​ទៅ​លិច​ផ្នែក​ខាងក្រោម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ