ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ប្រពៃណី​ដាំ​ស្រូវ​នៅ​ជើងភ្នំនោះ​បែប​ណា​ដែរ តោះ​មក​ស្គាល់​ទាំង​អស់​គ្នា

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច គឺ​នៅ​រដូវ​ស្សា​ដាំ​ដំណាំ​ស្រូវ​តាម​ជើង​ភ្នំ ។  កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ជួប​អ្នកស្រី​ង៉ា​ន ណា អាយុ​២៦​ឆ្នាំ ជាន​ជាតិ​គ្រឹ​ង…

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច គឺ​នៅ​រដូវ​ស្សា​ដាំ​ដំណាំ​ស្រូវ​តាម​ជើង​ភ្នំ ។  កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ជួប​អ្នកស្រី​ង៉ា​ន ណា អាយុ​២៦​ឆ្នាំ ជាន​ជាតិ​គ្រឹ​ង ជា​កសិករ​រស់នៅ​ភូមិ​កា​តែ ឃុំ​ម៉ា​លិច ស្រុក​អណ្ដូង​មាស ។ គ្រួសារ​អ្នកស្រី​ង៉ា​ន ណា បាន​ប្រមុខ​រប​ដំណាំ​ស្រូវ​នៅ​ជើងភ្នំ​បា​ដល់ ក្នុងភូមិ​បា​ដល់ ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ ។

អ្នកស្រី​ង៉ា​ន ណា មាន​ប្ដី និង​មានកូន​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ ។ ក្រុម​គ្រួសារ​នាង​ត្រូវ​ឪពុក​ម្ដាយ​ចែក​ដី​ចំនួន​កន្លះ​ហិ​កតា​ទុក​សម្រាប់​ដាំ​ដំណាំ​ស្រូវ ហើយ​ក្នុង មួយ​ៗ​ឆ្នាំ​បាន​ផល​១០​បាវ និង​មាន​ឆ្នាំ​ខ្លះ​មេឃ​មិន​អំណោយផល់​បាន​ផល​ស្រូវ​៥,៦​បាវ ។ អ្នកស្រី​ង៉ា​ន ណា និយាយ​ថា «​គ្រួសារ​ខ្ញុំ​បាន​ទទួលផល​ស្រូវ​ចំនួន​ប៉ុ​ណ្ណឹ​មិន​គ្រប់គ្រាន់​ទេ ពេល​ច្រូតកាត់​ស្រូវ​ហើយ​នៅ​រដូវប្រាំង​ដើរ​ស៊ី​ឈ្នួល​ចូក​ស្មៅ​ចម្ការ​កៅស៊ូ និង​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឲ្យ​នាក់​ភូមិ​រក​កម្រៃ​បន្ថែម​ទៀត​ទើបរ​ស់បាន »​។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា​នៅ​ក្នុងស្រុក​អណ្ដូង​មាស​សំបូរ​ព្រៃ​ភ្នំ​ណាស់ មិនសូវ​មាន​ដី​ទំនាប​ធ្វើស្រែ​ទេ ដូច្នេះ​តាម​ទម្លាប់​ជនជាតិ​ដើម​ភាគតិច គឺ​ដាំ​ដំណាំ​ស្រូវ​នៅ​ជើងភ្នំ ។ ទំនៀម​ទម្លាប់​ប្រពៃណីរ​ជនជាតិ​ដើម​ភាគតិច​បែប​នេះ​មាន​ជា​យូរលង់​មក​ហើយ ។

នៅ​ភូមិភាគ​ឦសាន​ខេត្ត​រតនគីរី​មាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចំនួន​៦៥​ភាគរយ កាន់​ព្រហ្មញ្ញសាសនា មាន​ជំនឿ​លើ​អា​រុក្ខ​អារក្សអ្នកតា​ភ្នំ និង​អ្នកតា​ភូមិ ។  ប្រពៃណី​ដែល​ជនជាតិ​ធ្លាប់​ធ្វើ​ក្នុង មួយ​ឆ្នាំ​ៗ​ដូច​ជា​នៅ​ក្នុង​ខែកុម្ភៈ​បិទ​ភូមិ ហាម​ដាច់ខាត​មិន​ឱ្យ​អ្នក​មក​ពី​ចម្ងាយ ឬ​អ្នក​ភូមិ​ផ្សេង​ចូល​ឡើយ ។ ការ​បិទ​ភូមិ​ក្នុង​គោលបំណង​ដេញ​ព្រាយ​បិសាច និង​ខ្មោច ផ្សេង​ៗ​ចេញពី​ភូមិ ។

ចំណែក​ប្រពៃណី​មួយទៀត គឺ​នៅ​ដើមឆ្នាំ មុន​ពេល​មាន​ភ្លៀង​ធ្លាក់​ជនជាតិ​ដើម​ភាគតិច​រៀបចំ​កម្មវិធី​សែនអ្នកតា​ស្រែ គោលបំណង​សុំ​ឱ្យ​មាន​ផល​ស្រូវ​ល្អ ។ សំណែន​សែន​មាន​ដូច​ជា​កាប់​សត្វ​ក្របី​១​ក្បាល និង​ស្រា​ពាង ។ ដល់​ពេល​ស្រូវ​ពេញក្រមុំ រៀបចំ​សែន​ម្ដង​ទៀត ដោយ​សំណែន​មាន​ដូច​គ្នា ។

ម្ហូប​ដែល​ជនជាតិ​ដើម​ភាគតិច​ចូល​ចិត្ត​បំផុត​រួម​មាន​ទី​១ គឺ​សម្ល​ប្រូង​ដុត​បំពង់​ឫស្សី ទី​២​ភី​ភា ទី​៣​ម៉ា​ភា​មាន​រសជាតិ​ល្វីង​ដាក់​ប្រមាត់​សត្វ និង​ទី​៤​គឺ​ចារ​ណា​ង ។ ម្ហូប​ទាំង​៤​មុខ​នេះ ជនជាតិភាគតិច​ចូល​ចិត្ត​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ