ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ត្រៀម​ជះ​លុយ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ប្រមុខ​ការិយាល័យ​ថវិកា​បាន​និយាយ​ថា ការ​វិនិយោគ​របស់​រដ្ឋ​ជិត​២០០​ប៊ី​លាន​បាត ស្មើនឹង​ប្រមាណ​ជាង​៦​ប៊ី​លាន​ដុល្លារ នឹង​ជះ​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចាប់ពី​ខែតុលា​ដល់​ខែមីនា ឆ្នាំ​២០១៩ ។ ការិយាល័យ​នេះ​បាន​កំណត់​ទិស​ដៅ​នៃ​ការ​ចំណាយ​ថវិកា​ចំនួន​៩០​ប៊ី​លាន​បាត…

ទីក្រុង​បាងកក ៖ ប្រមុខ​ការិយាល័យ​ថវិកា​បាន​និយាយ​ថា ការ​វិនិយោគ​របស់​រដ្ឋ​ជិត​២០០​ប៊ី​លាន​បាត ស្មើនឹង​ប្រមាណ​ជាង​៦​ប៊ី​លាន​ដុល្លារ នឹង​ជះ​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចាប់ពី​ខែតុលា​ដល់​ខែមីនា ឆ្នាំ​២០១៩ ។

ការិយាល័យ​នេះ​បាន​កំណត់​ទិស​ដៅ​នៃ​ការ​ចំណាយ​ថវិកា​ចំនួន​៩០​ប៊ី​លាន​បាត ឬ​ប្រមាណ​​ជាង​២​ប៊ី​លាន​ដុល្លារ​ដែល​ត្រូវ​យក​ចេញ​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​សារពើពន្ធ​២០១៩ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែតុលា ហើយ​ថវិកា​បន្ថែមចំនួន​១០០​ប៊ី​លាន​បាត ឬ​ប្រមាណ​៣​ប៊ី​លាន​ដុល្លារ​ទៀត​ពី​ឆ្នាំ​សារពើពន្ធ​នេះ នឹង​ត្រូវ​ដក​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា ។ នេះ​បើ​តាម​សម្តី​របស់​លោកនាយក​នៃ​ការិយាល័យ Dechapiwat Na Songkhla ។

លោក Dechapiwat បាន​មាន​ប្រ សាសន៍​ថា សកម្មភាព​សេដ្ឋកិច្ច​អាច​នឹង​មាន​ភាព​ប្រថុយប្រថាន​ច្រើន​នៅ​ឆ្នាំ​ក្រោយ ដោយ​ផ្អែក​លើ​ការ​រីក​ចម្រើន​ជាង​៤% នា​ពេល​បច្ចុ​ប្បន្ន និង​គម្រោង​វិនិយោគ​ធំ​ៗ​របស់​រដ្ឋាភិបាល រួម​ទាំង​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត ច្រករបៀង​សេដ្ឋកិច្ច​ភាគ ខាងត្បូង និង​តំបន់​សេដ្ឋកិច្ច​ពិសេស ធនាគារកណ្តាល​ថៃ​បាន​បង្កើន​នូវ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​រហូត​ដល់​៤,៤%​សម្រាប់​ឆ្នាំ​២០១៨ និង​៤,២%​សម្រាប់​ឆ្នាំ​២០១៩ ពោល​គឺ​កើនឡើង​ពី​៤,១% សម្រាប់​ទាំង​២​ឆ្នាំ​នេះ។ក្រសួង​ហិរញ្ញវត្ថុ​ព្យាករណ៍​ថា សេដ្ឋកិច្ច​ថៃ​នឹង​កើនឡើង​៤,៥%​នៅ​ឆ្នាំ​នេះ ។

លោក Suttirat Rattanachot ប្រធាន​ផ្នែក​វាយតម្លៃ​បាន​និយាយ​កាលពី​ខែកក្កដា​ថា ការ​ចំណាយ​ថវិកា​វិនិយោគ​របស់​រដ្ឋ​នៅ​តែ​ជាប់​គាំង​នៅ​ក្នុង​ផ្លូវ​ដ៏​យឺតយ៉ាវ ហើយ​ថវិកា​៤៧% ត្រូវ​បាន​ដក​ចេញ​អស់​រយៈពេល​៩​ខែ​គិត​ត្រឹម​ខែមិថុនា ។ ទោះជា​យ៉ាងណា​ក៏​ដោយ អត្រា​នេះ​នឹង​ឈាន​ទៅ​ដល់​៧២%​នៃ​ថវិកា​វិនិយោគ​ប្រចាំឆ្នាំ ប្រសិនបើ​តម្លៃ​នៃ​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​ត្រូវ​បាន​គេ​យក​មក​ពិចារណា ។

រដ្ឋាភិបាល​មាន​ទិស​ដៅ​ចំណាយ​ថវិកា​ប្រចាំឆ្នាំ​ចំនួន​២,៩​ទ្រី​លាន​បាត ដែល​ក្នុង​នោះ​ថវិកា​៥៧៧​ប៊ី​លាន​បាត​សម្រាប់​ការ​វិនិយោគ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៨ ។ រដ្ឋាភិបាល​មាន​បំណង​ប្រើ​៩៦%​នៃ​ថវិកា​ប្រចាំឆ្នាំ និង​៨៧%​នៃ​ថវិកា​វិនិយោគ ដែល​ត្រូវ​ដក​ចេញ​ក្នុង​ឆ្នាំ​សារពើពន្ធ​នេះ ។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រំពឹង​ថា នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ រួម​មាន ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន​២០០​ប៊ី​លាន​បាត ដែល​ភ្ជាប់​ព្រ​លាន​យន្តហោះ​ធំ​ៗ​បី​គឺ ដ​ន​មឿង​, សុវណ្ណ​ភូមិ និង​អូ​តា​ប៉ាវ ។

កន្លែង​ផ្ទុក​កុងតឺន័រ​ថ្មី សម្រាប់​ដឹក​ជញ្ជូន​តាម​នាវា​ដឹក​ទំនិញ ផ្លូវ​រថភ្លើង​អគ្គិសនី​ចំនួន​២​ទៅ​៣​កន្លែង អាកាសយានដ្ឋាន​អូ​តា​ប៉ាវ និង ដំណាក់កាល​ទី​បី​នៃ​ការ​អភិវឌ្ឍ​កំពង់​ផែ Map Ta Phut និង Laem Chabang ក៏​គ្រោង​នឹង​ចាប់ផ្តើម​ការ​សាងសង់​ផង​ដែរ ។

រដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ឈាន​ដល់​៥% ក្នុងឆ្នាំនេះ ដោយ​ផ្តោត​លើ​ការ​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ