ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ព្យួរ​ការ​នាំ​ចូល​សាច់​ជ្រូក​

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បាន​លើក​ឡើង​ពី​ហានិភ័យ​នៃ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក (ASF) ដោយ​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​ប៉ូ​ឡូញ​និង​ហុង​គ្រី​ចាប់ពី​ថ្ងៃ​ទី​២០ ខែកញ្ញា តទៅ ។ ប្រទេស​វៀតណាម…

ទីក្រុង​ហាណូយ ៖ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បាន​លើក​ឡើង​ពី​ហានិភ័យ​នៃ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក (ASF) ដោយ​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​ប៉ូ​ឡូញ​និង​ហុង​គ្រី​ចាប់ពី​ថ្ងៃ​ទី​២០ ខែកញ្ញា តទៅ ។

ប្រទេស​វៀតណាម នឹង​នៅ​តែ​នាំ​ចូល​សាច់​ជ្រូក​ដែល​ត្រូវ​បាន​នាំ​ចេញ​មុន​ថ្ងៃ​២០ កញ្ញា ប៉ុន្តែ​សាច់​ទាំងនោះ​នឹង​ត្រូវ​ត្រួតពិនិត្យ​ដោយ​នាយកដ្ឋាន​សុខភាព​សត្វ ។

អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ លោក Ha Cong Tuan បាន​មាន​ប្រសាសន៍​ថា វិធានការ​នេះ​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក ។

ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​គ្រប់គ្រង​សុខភាព​សត្វ​ពិភពលោក (OIE) បាន​រាយការណ៍​ថា មាន​ករណី​វីរុស​ASF​ចំនួន​១៧​ករណី​នៅ​ក្នុង​ជង្រុក​សត្វព្រៃ​ដែល​ងាប់​នៅ​ក្នុង​ទីក្រុង Heves និង​ក្រុង Szabolcs-Szatmar-Bereg នៅ​ឆ្នាំ​នេះ ។

វីរុស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​នៅ​ក្នុង​ជ្រូកព្រៃ​ចំនួន​៣១៥​ក្បាល និង​ជ្រូក​ក្នុងស្រុក​ចំនួន​១៦២​ក្បាល​នៅ​ទូ​ទាំង​ខេត្ត​របស់​ប្រទេស​ប៉ូ​ឡូញ​ចំនួន​៥ ។

ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក (ASF) គឺជា​ប្រភេទ​នៃ​ជំងឺ​គ្រុនផ្តាសាយ​ដែល​មាន​អត្រា​ងាប់​ជាង​៩០%​ចំពោះ​សត្វ​ជ្រូក ។ គេ​នៅ​មិន​ទាន់​ដឹង​ថា​ព្យាបាល​តាម​របៀប​ណា​ទេ ។
ទោះបីជា​ជំងឺ​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ក្តី ក៏​វា​មាន​សក្តានុពល​ក្នុង​ការ​ធ្វើ​ឲ្យ​ខូចខាត​ខាង​សេដ្ឋកិច្ច​ដ៏​ធំ​នៅ​ទូ​ទាំង​ឧស្សាហកម្ម​សាច់​ជ្រូក​ដែរ ។

ប្រទេស​វៀតណាម នឹង​ចាប់ផ្តើម​ការ​នាំ​ចូល​ឡើង​វិញ​ពី​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់ នៅ​ពេល​ណា​ដែល​អង្គការ​គ្រប់គ្រង​សុខភាព​សត្វ​ពិភពលោក ប្រកាស​ថា​ជំងឺ​កាច​សាហាវ​នេះ​ត្រូវ​បាន​បញ្ចប់ ។

នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ចុះហត្ថលេខា​លើ​ឯកសារ​ជំរុញ​ឲ្យ​មាន​សកម្មភាព​ទប់ស្កាត់​ជំងឺ​នេះ មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​វៀតណាម ។

រដ្ឋាភិបាល​បាន​ហាមឃាត់​ការ​ដឹក​ជញ្ជូន​, ការ​ជួញដូរ​, ការ​សម្លាប់ និង​ការ​ប្រើប្រាស់​ផលិតផល​សាច់​ជ្រូក​ទាំងអស់​ដែល​មិន​ស្គាល់ ។ ការ​ត្រួតពិនិត្យ​ព្រំដែន​ត្រូវ​បាន​គេ​បង្កើន ហើយ​ទីក្រុង​និង​ខេត្ត​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​បង្ក្រាប​ការ​នាំ​ចូល​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ