ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យា​យាម​គេ​ចពី​​សមត្ថកិច្ច​ បុក​រះ​បន្តបន្ទាប់​​ផ្អើល​ផ្លូវភ្នំពេញហាណូយ​​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មនុស្សចំនួន ៣នាក់ បានរងរបួសស្រាល និងម៉ូតូចំនួន ៣គ្រឿង ព្រមទាំងរថយន្តមួយគ្រឿង បានរងការខូចខាត ពេល​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌតំរិតស្រាល​នៃស្នងការនគរ បាលរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖ មនុស្សចំនួន ៣នាក់ បានរងរបួសស្រាល និងម៉ូតូចំនួន ៣គ្រឿង ព្រមទាំងរថយន្តមួយគ្រឿង បានរងការខូចខាត ពេល​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌតំរិតស្រាល​នៃស្នងការនគរ
បាលរាជធានីភ្នំពេញ បានដេញ​បង្ក្រា​បក្រុមចោរ​ឆក់ ហើយ​ក្រុមចោរបានព្យាយាមបើករថយន្ត មួយគ្រឿងម៉ាក​កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២S-១៤៧៦ បើករត់គេច ហើយ​បុករះជាបន្តបន្ទាប់តាមដងផ្លូវ ។

ហេតុការណ៍ខាងលើ​បង្កអោយមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោងប្រមាណ១១ព្រឹក​​ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ​២០១៨ តាំងពីចំណុចផ្ទះជួលក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ហើយ ឃាត់ខ្លួនបាន​២នាក់ នៅតាមផ្លូវ​ភ្នំពេញហាណូយមុខវត្តឃ្លួញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ម្នាក់​ឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិដីថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ និង​ម្នាក់​ឈ្មោះ សុខ សី ហៅ អាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅម្តុំ ផ្សារឈូកមាស ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ចំណែក​អ្នករងរបួស​ដែលបង្កឡើងដោយក្រុមជនសង្ស័យ​ទាំង​​២នាក់​ខាងលើ​នោះពុំត្រូវបានស្គាល់ឈ្មោះ​ឡើយ គឺគ្រាន់តែរងរបួសរលាត់ដៃជើង​ស្រាលតែប៉ុណ្ណោះ។

តាមព័ត៌មានអោយដឹងថា ដោយមានការស្រាវជ្រាវពីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលក៍បានប្រទះឃើញ​ជនសង្ស័យ​២នាក់​ដែលជាមុខសញ្ញា​ឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញនៅចំណុចសង្កាត់កាកាប ។

តាមព័ត៌មានអោយដឹងបន្ត​ថា ដោយជនសង្ស័យ​បានដឹងខ្លួនទាន់ក៍បានឡើងជិះរថយន្តមួយគ្រឿង​​ម៉ាកកាមរីបាឡែន បើកគេចខ្លួន ហើយបុករះ​ម៉ូតូជាបន្តបន្ទាប់ចំនួន​៣គ្រឿង និងរថយន្តដឹកសិស្សមួយគ្រឿង បណ្តាលអោយរងការខូចខាត​ធ្ងន់ធ្ងរ និងអ្នកបើកបររងរបួសស្រាលចំនួន​៣នាក់ ។

តាមព័ត៌មានអោយដឹងទៀតថា ទោះបីមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ជនសង្ស័យក៏បានព្យាយាមបើករថយន្តគេចខ្លួន រហូតមកដល់​តាមផ្លូវ​ភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យក៍ត្រូវបាននគរបាលនាំទៅឆែកឆេរ​លំនៅឋានផងដែរ។ ជនសង្ស័យត្រូវបាននគរបាលអោយដឹងថា ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ហើយចេញពីគុកមកវិញមិនរាងចាល ក៍បន្តឆក់យ៉ាងសកម្ម ។ បច្ចុប្បន្ន​ជនសង្ស័យនិងរថយន្ត ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ