ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​កម្ពុជា​ដណ្ដើម​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស​លើ​វិញ្ញាសា​ក្រឡុក​ភេសជ្ជៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​ចូលរួម​ប្រកួត​សិស្ស​កម្ពុ​ជាមួយ​រូប​បាន​ទទួល​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស​លើក​វិញ្ញាសា​ក្រឡុក​ភេ​ជ្ជៈ មាន​ថ្វីដៃ​ល្អ ។ បេក្ខជន​ឈ្មោះ ទៀង ដេ​វីត មក​ពីសា​លា​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​ចូលរួម​ប្រកួត​សិស្ស​កម្ពុ​ជាមួយ​រូប​បាន​ទទួល​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស​លើក​វិញ្ញាសា​ក្រឡុក​ភេ​ជ្ជៈ មាន​ថ្វីដៃ​ល្អ ។

បេក្ខជន​ឈ្មោះ ទៀង ដេ​វីត មក​ពីសា​លា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា​ដណ្ដើម​បាន​ជ័ យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស​ក្នុង​ការ​ប្រកួត​វិញ្ញាសា​ក្រឡុក​ភេសជ្ជៈ ដោយ​ទទួល​បាន​ប័ណ្ណសរសើរ​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ។

ក្នុង​ពិធី​ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​ជ័យ​លា​ភី​នេះ​ធ្វើ​ឡើង​រួម​គ្នា​ជាមួយ​ពិធី​ប្រគល់​ប័ណ្ណសរសើរ​ដល់​បេក្ខជន​ឆ្នើម​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) និង​ពិធី សម្ពោធ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

កាលពី​ពេល​កន្លង​មកនេះ​បេក្ខជន ទៀង ដេ​វីត បាន​រៀបរាប់​ថា គន្លឹះ​ពិសេស​ដែល​រូបគេ​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​នេះ គឺ​ផ្តោត​សំខាន់​បំផុត​ទៅ​លើ​រសជាតិ និង​ការ​តុបតែង​លំអ​សោភ័ណ ភាព ដោយ​រូបគេ​យល់​ថា ភ្ញៀវ​តែងតែ​ត្រូវការ​ជា​ចាំបាច់​នូវ​រសជាតិ​ដ៏​ពេញចិត្ត រីឯ​សោភ័ណ នោះ​វិញ​ក៏​ជា​មន្ត​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ផង​ដែរ ។ ដេ​វីត បាន​បន្ត​ថា រូបគេ​បាន​សិក្សា​ជាមួយ​សាលា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា​នេះ​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយ​សាលា​ពិតជា​ខិតខំ​បណ្ដុះបណ្ដាល​ជំនាញ​ល្អ​ៗ​ដល់​រូបគេ និង​សិស្ស​ដទៃ​ទៀត​បាន​យ៉ាង​ដិត​ដល់ ។

ដេ​វីត​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​សាលា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា ដែល​មាន​លោក បណ្ឌិត ឡី សុភាព ជា​នាយក​សាលា​ដ៏​សកម្ម​ក្នុង​ការ​ខិតខំ​បណ្ដុះបណ្ដាល​សិស្ស​និ​សិ​ត្ស​នានា រហូត​ដល់​រូបគេ​មានឱកាស​បាន​ចូលរួម​ប្រកួត និង​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ នៅ​ទូ​ទាំង​ប្រទេស​យ៉ាង​ដូច្នេះ ។

ចំណែក​លោក ឈាន សុខ​ផល គណៈកម្មការ​វាយតម្លៃ​ការ​ប្រកួត​វិញ្ញាសា​ក្រឡា​ភេសជ្ជៈ​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​វាយតម្លៃ​ការ​ប្រកួត​នេះ​ពិតជា​សុក្រឹត​មែនទែន ពីព្រោះ​នៅ​ក្នុង​ក្រសែភ្នែក​មហាជន​ដែល​ចូលរួម​ទស្សនា​ដ៏​ច្រើន​កុះករ គណៈកម្មការ​មិនមែន​ចេះ​តែ​វាយតម្លៃ​នោះ​ទេ ។ ម្យ៉ាងវិញទៀត គណៈកម្មការ​ដែល​ចូលរួម​វាយតម្លៃ​ការ​ប្រកួត​លើ​វិញ្ញាសា​នេះ​ក៏​មាន​ជនបរទេស​ម្នាក់​ដែរ ដែល​គាត់​ជា​អ្នកជំនាញ​ល្បីឈ្មោះ​មួយ​រូប​ដែរ​ក្នុង​ការងារ​ក្រឡុក​ស្រា និង​ភេសជ្ជៈ ដែល​នេះ​រឹតតែ​បង្ហាញ​ភាព​សុក្រឹត ត្រឹមត្រូវ យុត្តិធម៌​សម្រាប់​មហាជន និង​សម្រាប់​បេក្ខជន ។ ជាមួយ​គ្នា​នោះ លោក ឡី សុភាព​នាយក សាលា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច កម្ពុជា​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ថែរក្សា​ការពារ​សុខ​សន្តិភាព​គួប​ផ្សំ​នឹង​ការ​ខិតខំ​របស់​ក្រ សួង​ទេសចរណ៍ ក្រោម​ការ​ដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ផង​នោះ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ អន្តរជាតិ​ជា​ច្រើន​នាក់​បាន​ចូល​មក​ទស្សនា​កម្ពុជា និង​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ក្នុង​នោះ​វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​យ៉ាង​ទូលំទូលាយ ។

ប្រការ​នេះ​បាន​ជំរុញ​ឱ្យ​មាន​តម្រូវការ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​ច្រើន​ឡើង​ៗ​ដូច្នេះ​ហើយ​បានជា​សាលា​ទេសចរ និង​បដិសណ្ឋារកិច្ច​កម្ពុជា​កំពុង​តែ​ជំរុញ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ម្ហូបអាហារ និង​ភេសជ្ជៈ ក៏​ដូច​ជា​ជំនាញ​ក្រឡុក​ស្រា និង​ភេសជ្ជៈ​នេះ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ