ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទាំងប្រុស​មានទាំង​ស្រី​ប្រមូលផ្តុំ​គ្នា​ក្នុង​ខារ៉ាអូខេធ្វើ​បែបនេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៦ កញ្ញា ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន…

រាជធានី​ភ្ន​ពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៦ កញ្ញា ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​៣​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់ ថ្នាំ​ញៀន​ដោយ​ខុសច្បាប់ ដែល​មា​នទី​តាំង
ឭនៅ​ក្នុង​ខារ៉ាអូខេ​ឈ្មោះ PRO សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យចំនួន​​២០​នាក់ (​ក្នុង​នោះ​មាន​ស្រី​៥​នាក់​) និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ខេ​តា​មីន​៣០​គ្រាប់ និង​ម៉េ​តំ​ហ្វេ​តា​មីន​ICE ១៨​កញ្ចប់​តូច ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២០​នាក់ សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​រក​ឃើញ​ថា មាន​២​នាក់​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ពន្ធនាគារ​២​លើក​មក​ហើយ ក្នុង​នោះ​មាន​ម្នាក់​ជា​ប្អូនថ្លៃ​របស់​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទៀត​ផង ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ទុំ ច​ន្ទ័​ជ​ស្តា ហៅ​អា​ត្រ​ង៉ោ​ល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​បន្ទប់​ជួល​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ សឿ​ន ម៉ា​ប់ ហៅ​អា​ភ​ស្ត័ ហៅ​កង្កែប ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​) ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

មនុស្ស​ជាង​១០​នាក់​សុទ្ធតែ​បាន​ប្រើប្រាស់​គ្រឿងញៀន និង​ប្រើ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ​តែ​ម្តង នេះ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បន្ទាប់​ពី​បាន​ធ្វើតេស្ត​ទឹកនោម​លើ​ជនសង្ស័យ​ទាំង​អស់នោះ ។

ក្រោយ​ពី​ការ​សាកសួរ មនុស្ស​ជាង​១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​តម្រូវ​ឲ្យ​សាច់ញាតិ ឬ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​កិច្ចសន្យា និង​ធានា​យក​ទៅ​ផ្ទះ​វិញ តែ​ក៏​មាន​ខ្លះ​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ យក​ទៅ​ធ្វើការ​អប់រំ មាន​តែ​២​នាក់​ទេ​ដែល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ