ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មើល​មិនឃើញ​មែន​… កំពុង​ឈរ​ធ្វើការ​សុខ​ៗ​សោះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ កម្មករ​សំណង់​ម្នាក់​កំពុង​ឈរ​ធ្វើការ ស្រាប់តែ​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​កែង​កា​រ៉ា​ស់​សាំង ស្ថិត​ក្នុងភូមិ​អូ​កន្សែង…

ខេត្ត​រតនគីរី ៖ កម្មករ​សំណង់​ម្នាក់​កំពុង​ឈរ​ធ្វើការ ស្រាប់តែ​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​កែង​កា​រ៉ា​ស់​សាំង ស្ថិត​ក្នុងភូមិ​អូ​កន្សែង សង្កាត់​អូក​ន្សែង ក្រុង​បាន​លុង ។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ជ្រឿន រុំ អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ រស់នៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​ខាង​លើ។

សមត្ថកិច្ច​ដដែល​បន្ត​ទៀត​ថា តាម​ការ​រៀបរាប់​ពី​សំណាក់​កម្មករ​សំណង់​ដូច​គ្នា​ថា នៅ​មុន​ពេល​កើតរឿង​នឹង​ជន​រង​គ្រោះ​កំពុង​ឈរ​ធ្វើការ​នៅ​ជិត​បង្គោល​ភ្លើង​ខ្សែ​មេ​ធំ​មួយ​ប្រហែលជា​កន្លះ​ម៉ែត្រ ទើប​ធ្វើ​ឱ្យ​ភ្លើង​ឆក់​សន្លប់​បាត់បង់​ស្មារតី​នៅ​នឹង​កន្លែង​កើតហេតុ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ។

ក្រោយ​ពី​មានរឿង​នេះ​កើតឡើង ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន និង​កម្មករ​សំណង់​បាន​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ជួយ​សង្គ្រោះ ។ សមត្ថកិច្ច​ដដែល​បញ្ជាក់​​ថា ជន​រង​គ្រោះ​មិន​បាន​ស្លាប់​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ​ជន​រង​គ្រោះ​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ