ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជែង​គេ ជែង​ឯង ទៅ​ពន្លះ​មួយ​គ្រឿង​ទៀត​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ជែង​រថយន្ត​ និ​ង​ម៉ូតូ​ផ្សេង​ៗ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់ថ្ងៃ​ទី ១៦​ខែកញ្ញា​ឆ្នាំ ២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ជែង​រថយន្ត​ និ​ង​ម៉ូតូ​ផ្សេង​ៗ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់ថ្ងៃ​ទី ១៦​ខែកញ្ញា​ឆ្នាំ ២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ភូមិ​គល់​ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាប់​ព្រំប្រទល់​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ បុល មក​រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ ស្តុក ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ម៉ូតូ​របស់ជនរងគ្រោះ​ម៉ាក​អឹ​ម​អេស​អិ​ច (MSX) ព​ណ៌​ត្រួយ​ចេក​ខ្ចី ពាក់​ស្លាក​​លេខ ​កំពង់ស្ពឺ ១J-០៦៥១ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​ បាន​រង​របួសធ្ងន់​បាក់ជើង​ជា​ច្រើន​កំណាត់​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក អឹ​ម​អេស​អិ​ច ពណ៌​ត្រួយ​ចេក​ខ្ចី បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជែង​រថយន្ត​ជា​ច្រើន​គ្រឿង ព្រមទាំង​ម៉ូតូ​ដែល​ជិះ​ស្រប​ទិស​គ្នា​ទៀត បន្ទាប់​មក​ម៉ូតូ​ម៉ាក​អឹ​ម​អេស​អិ​ច​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​ពេញទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស
ទិស​គ្នា បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ម្នាក់ នឹង​ម្នាក់​ទៀត រង​របួស​បាក់ជើង​ជា​ច្រើន​កំណាត់​។

បន្ទាប់​មក​ជន​រង​គ្រោះ​រង​របួសធ្ងន់​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ផង​ដែរ តែ​ដោយសារ​តែ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ពេក មន្ទីរពេទ្យ​ឯកជន​ខាងលើ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ព្យាបាល​បន្ត​។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ពេល​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​របួសធ្ងន់​នោះ​បានឃើញ​ម៉ូតូ​ប្អូន​របស់​ខ្លួន​គ្រោះថ្នាក់​ជាមួយ​ម៉ូតូ​ម៉ាក​អឹ​ម​អេស​អិ​ច ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​នោះ ក្រុម​គ្រួសារ​រង​គ្រោះ​ខាងលើ​បាន​នាំ​គ្នា​លើក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​ដោយ​ប្រាប់​ថា ប្អូន​របស់​ខ្លួន​មិន​បាន​បុក​ជាមួយ​និង​ម៉ូតូ​អឹ​ម​អេស​អិ​ច​ឡើយ ដោយ​ប្អូន​របស់​ខ្លួន​បុក​ជាមួយ​រថយន្ត​ផ្សេង​ទេ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​គឺ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​អឹ​ម​អេស​អិ​ច​ដែល​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ខាងលើ បន្ទាប់​មក​ទើប​ទុក​ម៉ូតូ​វិញ​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​ឱ្យ​ខាង​ជំនាញ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ចំណែកឯ​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ