ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យក្លាយ…

5 ឆ្នាំ មុន
  • ភ្នំពេញ

អភិបាល​រាជធានី​ភ្នំពេញ​ច្រើន​រូប ច្រើន​អាណត្តិ​មក​ហើយ​…​ប្រឹង​ណាស់ ប្រឹង​ពេក​រឿង​ដំណោះស្រាយ​…​ស្ទះលូ ស្ទះចរាចរណ៍​…​។ រឿង​ស្ទះលូ​…​កើត​មាន​រដូវភ្លៀង​…​យ៉ាងច្រើន​២-៣​ខែ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ខ្លាំង។ ឯ​រឿង​ស្ទះចរាចរណ៍​…​កើត​មានរាល់​ៗ​ថ្ងៃ​…​រាល់​ៗ​ខែ​…​កើត​មាន​ប្រចាំឆ្នាំ ។ ប្រការ​សំខាន់​នោះ​…​អភិបាល​រាជធានី​គ្រប់​រូប​មាន​ប្រកាស​ជូនដំណឹង​…​ហាម​ឡាន​ធំ​ៗ…​មាន​រថយន្ត​ធុន​យក្ស​កន្ទុយ​វែង​ជាដើម ។​ល ។…

អភិបាល​រាជធានី​ភ្នំពេញ​ច្រើន​រូប ច្រើន​អាណត្តិ​មក​ហើយ​…​ប្រឹង​ណាស់ ប្រឹង​ពេក​រឿង​ដំណោះស្រាយ​…​ស្ទះលូ ស្ទះចរាចរណ៍​…​។

រឿង​ស្ទះលូ​…​កើត​មាន​រដូវភ្លៀង​…​យ៉ាងច្រើន​២-៣​ខែ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ខ្លាំង។

ឯ​រឿង​ស្ទះចរាចរណ៍​…​កើត​មានរាល់​ៗ​ថ្ងៃ​…​រាល់​ៗ​ខែ​…​កើត​មាន​ប្រចាំឆ្នាំ ។

ប្រការ​សំខាន់​នោះ​…​អភិបាល​រាជធានី​គ្រប់​រូប​មាន​ប្រកាស​ជូនដំណឹង​…​ហាម​ឡាន​ធំ​ៗ…​មាន​រថយន្ត​ធុន​យក្ស​កន្ទុយ​វែង​ជាដើម ។​ល ។ មិន​ឱ្យធ្វើ​ចរាចរណ៍​ចូល​រាជធានី​ពេល​ថ្ងៃ​ទេ​…​មាន​កំណត់​ម៉ោង​ឱ្យ​ចូល​បាន​តែ​ពេល​យប់​…​ចាប់ពី​ម៉ោង​១០​យប់​ឡើង​ទៅ​…​មិន​ឱ្យ​ស្ទះ​ការ​ដឹក​ទំនិញ​ទេ ។

ប៉ុន្តែ​បំរាម​នោះ​…​ស្ទើរតែ​អត់​ប្រសិទ្ធភាព​…​ព្រោះ​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​…​ពិសេស​តាម​ដង​វិ​ថី​២៧១​ជាដើម ដែល​ជា​ផ្លូវ​កកស្ទះ​…​ឃើញ​ឡាន​យក្ស​យី​ឌុ​ប​អា​កន្ទុយ​វែង​ៗ…​បើកបរ​ទាំង​ព្រឹក​ទាំង​ថ្ងៃ​យ៉ាង​រលូន​…​ធ្វើ​ឱ្យ​កាន់តែ​ស្ទះ ។ មែនទែន​ទៅ​ក្នុង​ទឹកដី​ខណ្ឌមានជ័យ​…​ខណ្ឌចំការមន​…​ខណ្ឌទួលគោក​…​ខណ្ឌដង្កោ​…​ខណ្ឌ​៧​មក​រា ។​ល ។ ឡាន​ធំ​ៗ​ដែល​ជា​មុខសញ្ញា​ហាម​ចូល​ក្រុង​ពេល​ថ្ងៃ​…​វា​មាននៅ​តែ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ ។

ស្ទះចរាចរណ៍​ក្នុង​រាជធានី​…​ដោយសារ​មធ្យោបាយ​ធ្វើ​ដំណើរ​ច្រើន​ក៏​ពិតមែន​ហើយ​…​ប្រភព​ណា​ក៏​ទទួល​ស្គាល់​ដែរ​…​ប៉ុន្តែ​បូក​ជាមួយ​ឡាន​ដឹក​ជញ្ជូន​អាធំ​ៗ…​ឆក់​ឱកាស​ចូល​លាយ​ជាមួយ​ទៀត​…​ស្ទះ​ស្តូក​តែ​ម្តង ។

តើ​ស្ថាប័ន​ណា​ទទួល​បន្ទុក​អនុវត្តន៍?

អភិបាល​រាជធានី​ទម្លាក់​ឱ្យ​មន្ទីរ​សាធារណៈការ​ចាត់ការ​…​មន្ទីរ​ត្រា​វ៉ូ​មួយ​នេះ​ទម្លាក់​ឱ្យ​នគរបាល​រាជធានី​…​ស្នងការដ្ឋាន​ទម្លាក់​បន្ត​ទៀត​ឱ្យ​នគរបាល​ចរាចរណ៍​…​ព្រោះ​ទឹកដី​ណា​ក៏​មាន​នគរបាល​ចរាចរណ៍​ដែរ ។

ទីបំផុត​…​ធ្លាក់​ទៅ​លើ​អភិបាល​រាជធានី​ដដែល ។ គឺ ស​.​ជ​.​ណ ដែល​ជា​លិខិត​បំរាម​នេះ​…​កាលណា​វា​ធ្លាក់​មក​ហើយ​នៅ​តែ​ស្ទះ​…​វា​ប្រាកដជា​ច្រាល​ឡើង​…​វា​ច្រាល​បក​មក​ថ្នាក់លើ​វិញ​…​ច្រាល​រក​ក្អួត​មិន​ចេញ ។

តើ​អាច​សង្ស័យ​ក្លាយទៅជា​ក្រដាសអនាម័យ​ទៅ​ហើយ​ទេ​ដឹង?​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ