ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ហើយ​នៅ​មិន​រាង ដល់​ឆ្មក់​ទើប​ដឹង​ការ​ពិត

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា មានការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដែល​កែ​ច្នៃ​ចេញពី​ស្ករស នៅ​ស្រុក​បាទី ខេត្តតាកែវ​កកើត​ឡើង​វិញ ដោយ​មិន​ខ្លាចញញើត​ច្បាប់ និង​ការ​អប់រំ​ណែនាំ​អស់​ជា​ច្រើន​លើក​ច្រើន​សារ​របស់​អាជ្ញាធរ​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ដាក់​កម្លាំង​សម្ងាត់​ឃ្លាំមើល​ទីតាំង​ជា​ច្រើន ដែល​ធ្លាប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ នៅ​ក្នុងស្រុក​បាទី…

ខេត្តតាកែវ ៖ ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា មានការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដែល​កែ​ច្នៃ​ចេញពី​ស្ករស នៅ​ស្រុក​បាទី ខេត្តតាកែវ​កកើត​ឡើង​វិញ ដោយ​មិន​ខ្លាចញញើត​ច្បាប់ និង​ការ​អប់រំ​ណែនាំ​អស់​ជា​ច្រើន​លើក​ច្រើន​សារ​របស់​អាជ្ញាធរ​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ដាក់​កម្លាំង​សម្ងាត់​ឃ្លាំមើល​ទីតាំង​ជា​ច្រើន ដែល​ធ្លាប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ នៅ​ក្នុងស្រុក​បាទី ។

ដោយនៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ រួម​ជាមួយ និង​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​មន្ទីរ​ឧ​ស្សហ៍កម្ម និង​សិប្បកម្ម​ខេត្ត​រួម​ជាមួយ និង​អាជ្ញាធរ​ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ បាន​ចុះ​ឆ្មក់​ចាប់​ទីតាំង​ផលិត​ស្ករត្នោត​ក្លាយ ចំនួន​២​កន្លែង នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ឆ្មក់​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ គឺជា​ការ​អនុវត្ត​ធម៌​ក្តៅ លើ​ម្ចាស់​សិប្បកម្ម​ឥត​ច្បាប់​ទាំងនោះ​ដែល​ពួក​គាត់​នៅ​តែ​បន្ត​លួច​ផលិត នៅ​ប្រភេទ​ស្ករត្នោត​ក្លែងក្លាយ​នេះ បើ​ទោះបីជា​ពួក​គាត់​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​ក្រុម​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើការ​អប់រំ​ណែនាំ​អស់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ក្តី តែ​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំងនោះ​នៅ​តែ​មិន​ខ្លាចញញើត​នឹង​ច្បាប់ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្ត​ថា ក្រោយ​ការ​ចុះ​ឆ្មក់​បង្ក្រាប​ទីតាំង​ផលិត​ស្ករ​ក្លែងក្លាយ​ខាងលើ​នេះ​រួច រូប​លោក​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​លើ​ម្ចាស់​ទីតាំង​ខាងលើ ដើម្បី​ចាត់ការ​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នោះ​ទៅ​តាម​ច្បាប់ ។

លោក ភួង ឈី​ម អភិបាលស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងស្រុក​បាទី​នេះ គឺ​មាន​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ​ចំនួន​៤៣​ទីតាំង ឃុំ​កុ​រាជា ហើយ​ម្ចាស់​ទីតាំង​ទាំង​៤៣​នោះ គឺ​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ផលិត​រួច​មក​ហើយ និង​ទទួល​បានការ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ អាជ្ញាធរ​ស្រុក​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ ក៏​ប៉ុន្តែ​មាន​តែ​ម្ចាស់​ទីតាំង​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ដែល​ស្តាប់ និង​អនុវត្ត​តាម ។


ដោយឡែក​មក​ទល់​ពេល​នេះ គឺ​យើង​ទទួល​បាន​ដំណឹង​ថា មាន​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​២៥​ទីតាំង​បាន​កើតឡើង​វិញ និង​លួច​ធ្វើ​សកម្មភាព​ឆក់​ផលិត​ស្ករត្នោត​កែ​ច្នៃ​ចេញពី​ស្ករស​នេះ​ទើប​យើង​ប្រើ​វិធីសាស្ត្រ​ឆ្មក់​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​តែ​ម្តង ។

បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ឆ្មក់​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ខាងលើ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​នៅ​វត្ថុ​តាង​ជា​ច្រើន​ដែល​បង្ក​ជា​ការ​ផលិត​ឲ្យ​ស្ករត្នោត​ក្លែងក្លាយ​នេះ រួម​ជាមួយ និង​ស្ករត្នោត​ក្លែងក្លាយ​ដែល​ផលិត​រួច​នៅ​មិន​ទាន់​ដឹក​ចេញ​ចំនួន​៨​ធុង ដោយ​ក្នុង​មួយ​ធុង​មាន​ទម្ងន់​ជាង​១០០​គីឡូក្រាម ។ ហើយ​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​សាលាស្រុក​បាទី ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ