ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងណាស់ ​បាន​​ខ្មោច​ជួយ…កុំអី​របូតទៅ​យ៉ាងស្រួល

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ចោរ​មួយ​ក្រុម​អាច​មាន​គ្នា​យ៉ាង​ហោច​ណាស់ ​ចាប់ពី​៣​នាក់​ឡើង​ក្លា​ហាន​​មែន បាន​ទៅ​លួច​ស្រាយចំណង​ក្របី​ចំនួន​៦​ក្បាល​ពី​ក្នុង​ក្រោល ​ដែល​គេ​ធ្វើ​នៅ​ក្រោយ​ផ្ទះ ក្នុងភូមិ​ថ្នល់​ថ្មី ឃុំ​កោង​កាង ស្រុក​ពញាក្រែក កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៤…

ខេត្ត​ត្បូងឃ្មុំ ៖ ចោរ​មួយ​ក្រុម​អាច​មាន​គ្នា​យ៉ាង​ហោច​ណាស់ ​ចាប់ពី​៣​នាក់​ឡើង​ក្លា​ហាន​​មែន បាន​ទៅ​លួច​ស្រាយចំណង​ក្របី​ចំនួន​៦​ក្បាល​ពី​ក្នុង​ក្រោល ​ដែល​គេ​ធ្វើ​នៅ​ក្រោយ​ផ្ទះ ក្នុងភូមិ​ថ្នល់​ថ្មី ឃុំ​កោង​កាង ស្រុក​ពញាក្រែក កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា រួចដឹក​តាម​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ ទ្រុង​ពណ៌​ខៀវ​១​គ្រឿង ​មិន​មាន​ពាក់​ផ្លា​ក​លេខ​ទេ សង្ស័យ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។
ប៉ុន្តែ​​សំណាងល្អ ​រថយន្ត​ជាប់ផុង ​ខ្មោច​​មិន​ជួយ​ទៅ​មុខ​មិន​រួច ក៏​ត្រូវ​អ្នក​ភូមិ​និង​សមត្ថកិច្ច​តាម​រក​ឃើញ ទើប​ពួក​ចោរ​គេចខ្លួន​បាត់​អស់​ទៅ​ទុក​រថយន្ត​និង​ក្របី​ចោល ។

លោក​អនុសេនីយ៍ឯក ទឺ សា នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កោង​កាង បានឱ្យ​ដឹង​ថា ម្ចាស់​ក្របី​ខាងលើ​ឈ្មោះ អឿ​ន ចុន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ល្ងាច​ថ្ងៃ​នោះ​មុន​ពេល​កើតហេតុ​បាន​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​នៅ​ក្នុងភូមិ តែ​មិន​បាន​ស្រវឹង​ទេ ហើយ​ក៏​បាន​ដេក​លក់​មួយភាំង ។ លុះ​ពេល​ដឹងខ្លួន បាន​បញ្ចាំង​ភ្លើង​ពិល​មើលទៅ​ក្រោល​ក្របី​ក្រោយ​ផ្ទះ ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ ស្រាប់តែ​បាត់​ក្របី​អស់រលីង​ពី​ក្រោល​ទាំង​៦​ក្បាល ក៏​ឆោឡោ​ឡើង​និង​រាយការណ៍​ប្រាប់​មេ​ភូមិ​ជា​បន្ទាន់ ។

លោក​នា យ​ប៉ុស្តិ៍​បន្ត​ថា ពេល​លោក​បានដឹង​ក៏​ដឹកនាំ​កងកម្លាំង ចុះ​មក​ដល់​ផ្ទះ​កើតហេតុ​ភ្លាម​ៗហើយ​អ្នក​ភូមិ​រាប់រយ​នាក់ បាន​បែងចែក​គ្នារុករក​តាម​គោលដៅ​ផ្សេង​ៗ ម្នាក់​ៗ​ប្រដាប់​ដោយ​ដំបង កាំបិត ពិល​គ្រប់​ដៃ នាំ​គ្នា​ដើរ​តាមដាន​ជើង​ក្របី ។ តាមដាន​ជើង​រហូត​ដល់​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ ក៏​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ជាប់ផុង​ទៅ​មុខ​មិន​រួច ហើយ​ឃើញ​ក្របី​ទាំង​៦​ក្បាល​ត្រូវ​បាន​គេ​ចង​នៅ​នឹង​ដើមឈើ​ជិត​រថយន្ត​នោះ​ដែរ ។ ចំណែក​ក្រុម​ចោរលួច​ក្របី​មិនដឹង​ជា​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​អស់ បន្សល់​ទុក​តែ​រថយន្ត​និង​ក្របី ។

លោកនាយ​ប៉ុស្តិ៍ ទឺ សា បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ការ​នេះ ដោយ​មានការ​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត លោក​អធិការ​នគរបាលស្រុក​ពញាក្រែក និង​មានការ​សហការ​ពី​សំ​ណា ក់ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កក់​ផង​ដែរ ទើប​តាម​ប្រមា​ញ់​រក​រថយន្ត​ដឹក​ក្របី​ឃើញ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ខែកញ្ញា ក្របី​ទាំង​៦​ក្បាល​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ និង​ស្រាវជ្រាវ​តាម​រក​ក្រុម​ចោរ​បន្ត​ទៀត តាម​រយៈ​រថយន្ត​ដែល​បាន​បន្សល់​ទុក ។

អ្នកស្រុក​ថា បើ​កុំ​ឡាន​ជាប់ផុង ម្លេ​៉ះ​ក្របីទាំង​៦​ក្បាល​ចូល​ស្រុក​យួន​បាត់​ទៅ​ហើយ សំណាងណាស់​បាន​​ខ្មោច​ជួយ ៕ ​

អត្ថបទសរសេរ ដោយ