ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ស្តែង​ៗ​តែ​ម្តង ចាំ​មើល​នៅ​មាន​អ្វី​ទៀត

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​ត្រូវ​បាន​ព្រះរាជអាជ្ញា​ដឹកនាំ​កម្លាំង​នគរបាល​ធ្វើការ​បង្ក្រាប ខណៈ​ពេល​ដែល​ក្រុម​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ហើយ​សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​បាន​តែ​ម្តង ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ នៅ​ភូមិ​ស្រុក​ចេក…

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​ត្រូវ​បាន​ព្រះរាជអាជ្ញា​ដឹកនាំ​កម្លាំង​នគរបាល​ធ្វើការ​បង្ក្រាប ខណៈ​ពេល​ដែល​ក្រុម​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ហើយ​សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​បាន​តែ​ម្តង ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ នៅ​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ។

កម្លាំង​ជំនាញ​អធិការ​នគរបាល​ស្រុក​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា ក្រោម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​បាន​ចុះ​ទៅ​ចំណុច​ផ្ទះ​ឈ្មោះ ខេ​ង សុភា ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ភូមិ ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​កម្លាំង​យើង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់ ដែល​ទី​១-​ឈ្មោះ មាស បឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ ស្រុក​ចេក ឃុំ​អង្គតាសោម (​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន​) ២- ឈ្មោះ ញឹ​ម ស្វិត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម (​មុខសញ្ញា​ចែកចាយ​) ៣-​ឈ្មោះ រ៉េ​ត រ៉ា​វី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម (​មុខសញ្ញា​ចែកចាយ​) ៤-​ឈ្មោះ ហ៊ីង អួ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ស្រុក​ចេក​ឃុំ អង្គតាសោម (​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​) និង​ដកហូត​វត្ថុ​តាង​បាន​រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស ចំនួន​៩​កញ្ចប់​ធំ តូច​៧​កញ្ចប់ ។

ម៉ូតូ​ចំនួន​៣​គ្រឿង និង​ប្រដាប់​ជក់​មួយ​ចំនួន​នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​រកស៊ី​ចែកចាយ​គ្រឿងញៀន​ពិតប្រាកដ​មែន ចំពោះ​វត្ថុ​តាង និង​ជនសង្ស័យ​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្តកំពត ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ