ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​១០​នាក់​ជិះ​ម៉ូតូ​កៀរ​ផង ស្ទាក់​ពីមុខ​ផង យក​ទៅ​បាត់​មួយ​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រឡប់​មក​ពី​មើល​ប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ​វិញ​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ​ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រឡប់​មក​ពី​មើល​ប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ​វិញ​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ​ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ខាងលើ​ឈ្មោះ ប៊ូ គ្រី​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​លើក​អីវ៉ាន់ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​ល្វា​ឃុំ ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។​ ម៉ូតូ​ដែល​ជនសង្ស័យ​វាយ​ប្លន់​បាន​សម្រេច​ម៉ាក ស៊ុ​យ​សូ​គី​លែ​ត ពណ៌​សលាយ​ខៀវ (​អត់​ចាំ​ស្លាក​លេខ​)​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​នាំ​គ្នា​ទៅ​មើល​ប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ លុះ​វេលា​យប់​អា​ធ្រា​ត្រ គាត់​បាន​ត្រឡប់​មក​ផ្ទះ​ជួល​របស់​ខ្លួន​វិញ ដោយ​គាត់​បាន​មក​មុន​មិត្ត​ភ​ក្កិ​ភក្តិ ដែល​ជិះ​ម៉ូតូ​នៅ​ខាងក្រោយ​ចំនួន​៤​នាក់ បន្ទាប់​មក​គាត់​ជិះ​ម៉ូតូ​មក​ដល់​ម្ដុំ​ផ្សារ​ទួល​ពង្រ ស្រាប់តែ​មាន​ជនសង្ស័យ​ជិត​១០​នាក់ ជិះ​ម៉ូតូ​ចំនួន ៥ គ្រឿង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម និង​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​មួយ​គ្រឿង​ជិះ​កៀរ​ម៉ូតូ​គាត់ និង​ស្ទាក់​ពីមុខ ហើយ​ធាក់​គាត់​មួយ​ជើង បន្ទាប់​មក​ជនសង្ស័យ​បាន​ចុះ​ពីលើ​ម៉ូតូ​កាច់​សោ​ម៉ូតូ​គាត់​ពន្លត់​ហើយ​ដេញ​វាយ​គាត់ ពេល​នោះ​គាត់​បាន​រត់​ចេញពី​ម៉ូតូ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​ខាងលើ​លើក​ម៉ូតូ​របស់​គាត់​ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ និង​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ