ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រាំ​​រែកយ៉ាងសប្បាយ​ ក៏នាំគ្នារត់បាតជើង​សព្រាតគ្រប់​គ្នា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​ឧបទ្ទវហេតុ​បាក់​ប្លង់​សេ​សំណង់​បេតុង​មួយ​នា​វេលា​កណ្តាលអធ្រាត្រ បាន​បណ្តាល​ឲ្យ​កម្ម​ករ​សំណង់​ម្នាក់​ស្លាប់​ក្រោម​គំនរ​បេតុង​ដែល​បាក់​សង្កត់ និង​៤​នាក់​ទៀត​រង​របួសធ្ងន់ ។ គ្រោះ​អកុសល​នេះ កើតឡើង​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦…

ខេត្តសៀមរាប ៖ ​ឧបទ្ទវហេតុ​បាក់​ប្លង់​សេ​សំណង់​បេតុង​មួយ​នា​វេលា​កណ្តាលអធ្រាត្រ បាន​បណ្តាល​ឲ្យ​កម្ម​ករ​សំណង់​ម្នាក់​ស្លាប់​ក្រោម​គំនរ​បេតុង​ដែល​បាក់​សង្កត់ និង​៤​នាក់​ទៀត​រង​របួសធ្ងន់ ។ គ្រោះ​អកុសល​នេះ កើតឡើង​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ​ខែកញ្ញា នៅ​អតីត​ហាង​ស៊ុប​នាគ​ ដែល​កំពុង​ជួសជុល​បាន​ជិត​១៥​ថ្ងៃ ស្ថិត​ក្នុង​បរិវេណ​ផ្សារ​រាត្រី​ផាប់​ស្ទ្រី​ត ផ្លូវ​លេខ​៨ ក្នុងភូមិ​មណ្ឌល​​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ក្រៅពី​មនុស្ស​ស្លាប់​និង​របួស ម៉ូតូ​ចំនួន​៣​គ្រឿង ​ក៏​បាន​ខូចខាត​ដែរ​ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​បរទេស​ ដែល​កំពុង​រាំរែក​សប្បាយ​រត់​បាតជើង​ស​ព្រាត ព្រោះតែ​មិនដឹង​រឿង​ច្បាស់ ព្រោះ​ពេល​បាក់​ប្លង់​សេ​មួយ​សន្លឹក​នេះ​លាន់ឮ​ខ្លាំង​ណាស់ រញ្ជួយ​ញ័រ​ដី ។ តាម​អ្នក​នៅ​តំបន់​ផាប់​ស្ទ្រី​ត​នេះ​បាន​ប្រាប់ កោះសន្តិភាព​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​កំពុង​បម្រើភ្ញៀវ​បរទេស​ដែល​មាន​ហាង​នៅ​ម្ខាង​ផ្លូវ​នៃ​អគារ​ដែល​បាក់​ជា​អតីត​ហាង​ស៊ុប​នាគ ។

ខណៈនោះ​ស្រាប់តែ​ឮ​សូរ​រលំ​ប្រាវ​រង្គើ​ដី លុះ​នាំ​គ្នា​ក្រឡេក​មើលទៅ ឃើញ​កម្មករ​សំណង់​ដែល​ដេក​នៅ​ក្នុង​នោះ​ខ្លះ​រត់​ចេញ​មក​ក្រៅ និង​ខ្លះ​ស្រែកយំ​រំពង​ថា ពួក​ខ្ញុំ​ស្លាប់​អស់ហើយ​នៅ​ក្នុង​អគារ​ដែល​បាក់​នោះ ។តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា អគារ​ដែល​បាក់​នេះ​មក​ពី​មេជាង​ស្ទើរភ្លើង​ធ្វើ​ខុស​បច្ចេកទេស ។ កាលណា​ធ្វើ​ផ្ទះ​ត្រូវ​បុក​គ្រឹះ ហើយ​ចាក់​ធ្នឹម ទើប​អាច​ចាក់​ប្លង់​សេ​ពីលើ​បាន ប៉ុន្តែ​ប្រហែល​មេជាង​គិត​ថា​ម្ចាស់​ហាង​ស៊ុប​នាគ ចាក់​គ្រឹះ​ពី​មុន​ហើយ បានជា​មិន​បាន​គិត​អ្វី​ក្រៅពី​ចាក់​ប្លង់​សេ​។

ការ​ជួសជុល​នេះ​មាន​កម្មករ​ទាំងអស់​ជាង​៣០​នាក់ ។ ប្រភព​ដដែល​បន្ត​ថា ការ​សាងសង់​ខុស​បច្ចេកទេស​នេះ គឺ​មក​ពី​មេជាង​មើល​ការ​ខុស​ត្រូវ​មិន​បាន​ដិត​ដល់ ទើប​ធ្វើ​ឱ្យ​អគារ​មួយ​នេះរ​លំបាក់​សង្កត់​មនុស្ស​ស្លាប់​និង​របួស ខណៈ​កំពុង​ដេក​លក់​កណ្តាលអធ្រាត្រ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​និង​របួស​មាន ៖១-​ឈ្មោះ ខុ​ម សុ​ពេជ្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស មក​ស៊ីឈ្នួល​ធ្វើ​សំណង់​ទើបបានប្រហែល​៩​ថ្ងៃ ព្រោះ​សាលា​វិស្សមកាល ស្លាប់ ២-​ឈ្មោះ ឌី សុ​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​ថ្ម​សង្កត់​ចំ​ទ្រូង​របួស​ធ្ងន់។៣-​ឈ្មោះ មឿ ម៉េ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវ​ចំ​ក្បាល ជង្គង់ និង​ទ្រូង​របួសធ្ងន់ ។ ៤-​ឈ្មោះ សល់ សេក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​ចំ​ក្បាល​និង​ទ្រូង និង៥-​ឈ្មោះ ម៉ត់ រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវ​ចំ​ជើង ចង្កេះ និង​ភ្នែក​សុទ្ធតែ​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​៥​នាក់ មានស្រុក​កំណើត​នៅ​ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ។

នៅក្នុង​ឧបទ្ទវ​ហេតុនេះ ម៉ូតូ​ចំនួន​៣​គ្រឿង​របស់​កម្មករ​សំណង់​ក៏​រង​ការ​ខូចខាត​ដែរ ។ រីឯ​មេជាង​សំណង់​ឈ្មោះ ជា ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ រស់នៅ​ស្រុក​ពួក បាន​ចេញ​មុខ​ធានាសង​សំណង​ជំងឺ​ចិត្ត​ទៅ​គ្រួសារ​អ្នក​ស្លាប់​ចំនួន​៣.៥០០​ដុល្លារ ។ ចំណែក​កម្មករ​ដែល​រង​របួសកំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ នៅ​មិន​ទាន់បានដឹង​ពី​ការ​សង​សំណង​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​ក្រុមគ្រួ​សារបាន​ទាមទារ​សំណង​ក្នុង​ម្នាក់​៣.០០០​ដុល្លារ ។

សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ម្តាយ​ឈ្មោះ ជួន ឡប អាយុ​៤៨​ឆ្នាំ ជា​កសិកររស់នៅ​ឃុំ​
ត្រី​ញ័រ ស្រុក​ពួក យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នក​របួសធ្ងន់​ទាំង​៤​នាក់ ់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល ស៊ឹង រិ​ទ្ធី​រ៉េ​ត ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀម
រាប ដែល​​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ