ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​មាន​តម្លៃ​ត្រង់​ដើរ​តាម​ធម៌​វិន័យ​ជាក់លាក់

5 ឆ្នាំ មុន

បព្វជិត​គ្មាន​តម្លៃ​គឺជា​អ្នក​ដែល​មិន​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា​ឱ្យ​បាន​ចេះ​ដឹង​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា មិន​យកចិត្តទុកដាក់​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យក្រម​ដែល​អ្នកបួស​ខ្លួនឯង​ត្រូវ​កាន់ ត្រូវធ្វើ​តាម​រាល់ថ្ងៃ តែ​បែរជា​ទៅ​យកចិត្តទុកដាក់​បង្កើត​អាជីវកម្ម​ដូច​ជា ធ្វើ​គ្រូពេទ្យ​មើលជំងឺ ធ្វើ​គ្រូ​ស្តោះព្រួស ធ្វើ​ជំនួញ​ផ្សេង​ៗ យក​អនេសនៈ​និង​បាបធម៌​ដទៃ​ៗ​ទៀត​ជា​អាជីព​សម្រាប់​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ជា​លាភសក្ការៈ ដែល​ផ្ទុយ​នឹង​ធម៌​វិន័យ​ទៅ​វិញ​។…

បព្វជិត​គ្មាន​តម្លៃ​គឺជា​អ្នក​ដែល​មិន​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា​ឱ្យ​បាន​ចេះ​ដឹង​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា មិន​យកចិត្តទុកដាក់​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យក្រម​ដែល​អ្នកបួស​ខ្លួនឯង​ត្រូវ​កាន់ ត្រូវធ្វើ​តាម​រាល់ថ្ងៃ តែ​បែរជា​ទៅ​យកចិត្តទុកដាក់​បង្កើត​អាជីវកម្ម​ដូច​ជា ធ្វើ​គ្រូពេទ្យ​មើលជំងឺ ធ្វើ​គ្រូ​ស្តោះព្រួស ធ្វើ​ជំនួញ​ផ្សេង​ៗ យក​អនេសនៈ​និង​បាបធម៌​ដទៃ​ៗ​ទៀត​ជា​អាជីព​សម្រាប់​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ជា​លាភសក្ការៈ ដែល​ផ្ទុយ​នឹង​ធម៌​វិន័យ​ទៅ​វិញ​។

ទ​ង្វើ​បែប​នេះ​គេ​ហៅ​ថា អ្នកបួស​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​សាសនា ប្រកប​កិច្ចការ​ជា​ប្រយោជន៍​សួនតួ នាំ​ឱ្យ​ប៉ះពាល់​តម្លៃ​អ្នកបួស​ទូទៅ​។ ជីវិត​ផ្នួស​ដែល​បួស​បែប​នេះ​បាន​ន័យ​ថា រស់​មួយ​ជាតិ បាន​ត្រឹមតែ​ធ្វើបាប​ខ្លួនឯង​ឱ្យ​ជា​បុគ្គល​ម្នាក់​ដែល​រស់​សម្រាប់​តែ​រារាំង​ដំណើរការ​អភិវឌ្ឍ​ដល់​ព្រះពុទ្ធ​សាសនា ។

មិនតែប៉ុណ្ណោះ ថែម​ទាំង​ធ្វើខ្លួន​ឱ្យ​ឃ្លាត​ចាក​ផលប្រយោជន៍​បច្ចុប្បន្ន និង​បរលោក​ទៀត​ផង ។