ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មិន​ចេះ​អស់​សោះ​មុខសញ្ញា​ទាំងនេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថ​កិ​ច​ដើម្បី​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ព្រមទាំង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ផង​ដែរ​។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថ​កិ​ច​ដើម្បី​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ព្រមទាំង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ផង​ដែរ​។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​សមត្ថកិច្ច​ឃាត់​ម្នាក់​ឈ្មោះ សែ គី​ម​ម៉េ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ គង់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​បានអោយ​ដឹង​ថា ក្រោយ​ពី​លោក​អធិការ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា​មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ និង​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ពេល​យប់​នៅ​ចំណុច​ខាងលើ លោក​អធិការ​បាន​ចាត់​កំលាំង​ចុះ​សហការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​តែ​ម្តង​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់ ជា​មុខសញ្ញា​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​ដែល​សេសសល់​ពី​ការ​ចែកចាយ ព្រមទាំង​ទូរស័ព្ទ​ដៃ​១​គ្រឿង រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​បាន​ឆ្លើយ​សារភាព​ថា​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្ម​ភា​ចែកចាយ​ថ្នាំ​ញៀន​ប្រាកដ​មែន ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​គឺ​ពិតជា​របស់​ពួក​គេ​ដែល​សេសសល់​ពី​ការ​លក់​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ដ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ