ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ថែរក្សា​មច្ឆជាតិ​ទាំងអស់​គ្នា (មានវីដេអូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ទ​ល្មើស​ជលផល​ខាងលិច​បឹង​ទន្លេសាប​ដុត​បំផ្លាញ​សាច់​អួន​ជាង​៣.០០០​ម៉ែត្រ បង្គោល​ឫស្សី​ជាង​២.០០០​ដើម និង​លែ​ង​ត្រី​ចម្រុះ​ជិត​២០០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះនេត្រព្រះ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ទ​ល្មើស​ជលផល​ខាងលិច​បឹង​ទន្លេសាប​ដុត​បំផ្លាញ​សាច់​អួន​ជាង​៣.០០០​ម៉ែត្រ បង្គោល​ឫស្សី​ជាង​២.០០០​ដើម និង​លែ​ង​ត្រី​ចម្រុះ​ជិត​២០០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមាន
ជ័យ​។

លោក​វរសេនីយ៍ទោ ប៊ុ​ន ណាំ​អៀង មេបញ្ជាការ​រ​ទទួល​ការងារ​ព័ត៌មាន​និង​សន្តិសុខ​និង​បង្ក្រាប​បទល្មើស​ធនធាន​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ដាក់​វិធានការ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត និង​ស្រុក​មង្គល​បូ​រី រួម​ទាំង​ស្រុក​ព្រះនេត្រព្រះ​ចំនួន​២៥​នាក់ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជលផល​ស្រុក​មង្គល​បូ​រី និង​មន្ត្រី​អាជ្ញាធរ​បឹង​ទន្លេសាប​សរុប​ចំនួន​៣០​នាក់​បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​មាន​.​ប​ចាប់​ត្រី​ចំនួន​៥ និង​សាច់​អួន​ជាង​៣.០០០​ម៉ែត្រ និង​បង្គោល​ឫស្សី​ជាង​២.០០០​ដើម និង​លេង​ត្រី​ចម្រុះ​ជិត​២០០​គីឡូក្រាម​នៅ​ចំណុច​ព្រៃ​បឹង​សំបុក​សត្វ​និង​បឹង​អា​ត្រាំ​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​មង្គល​បូ​រី​និង​ស្រុក​ព្រះ​​នេត្រ​ព្រះ​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បាន​ធ្វើការ​ណែនាំ​អប់រំ​ម្ចាស់​ដាក់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ចំនួន​៥​នាក់​រួម​មាន​១-​ឈ្មោះ ទុ​យ ទ្រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២-​ឈ្មោះ ផុ​ក ប៊ូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​៣-​ឈ្មោះ យឹ​ម ជុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ៤-​ឈ្មោះ សុខ រ៉េ​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ៥-​ឈ្មោះ ដេ​ត ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ អ្នក​ទាំងនេះ​រស់នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបូង និង​ឧបករណ៍​ដែល​បង្ក្រាប​បាន​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ដុត​បំផ្លាញ​ចោល​នៅ​កន្លែង​ជាក់ស្តែង​។

លោក​វរសេនីយ៍ទោ ប៊ុ​ន ណាំ​អៀង បាន​ណែនាំ​ដល់​អ្នក​ដាក់​ឧបករណ៍​បទល្មើស​នេសាទ​ល្មើសច្បាប់​នៅ​ពេល​រដូវ​ហាមឃាត់​ចាប់ពី​ខែមិថុនា ដល់​ខែតុលា ត្រូវ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ឧ​បក​ណ៍​ល្មើសច្បាប់​រក​ត្រី​ជា​លក្ខណៈ​គ្រួសារ​ស្របច្បាប់ ហើយ​ចូលរួម​ថែរក្សា​មច្ឆជាតិ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ