រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ:គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលពីរថ្ងៃគិតពីថ្ងៃទី១៥និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨កើតឡើ១២លើក(យប់៧លើក) ស្លាប់ប្រុស៤នាក់ របួសធ្ងន់២៣នាក់(ស្រី៨នាក់) របួសស្រាល៤នាក់(ស្រី១នាក់) ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៣លើក, មិនគោរពសិទ្ធិ៤លើក, មិនប្រកាន់ស្តាំ៣លើក ស្លាប់៣នាក់, បត់គ្រោះថ្នាក់១លើក, កត្តាយាន១លើកស្លាប់១នាក់ ។ សរុបស្លាប់៤នាក់ : ម៉ូត៤នាក់(មិនពាក់មួក៣នាក់) ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនឹងម៉ូតូ២លើក ស្លាប់១នាក់, ម៉ូតូនឹងរថយន្តតូច៦លើក ស្លាប់២នាក់, ម៉ូតូនឹងថ្មើរជើង១លើក, រថយន្តតូច រថយន្តធំនឹងម៉ូតូ១លើក ស្លាប់១នាក់ ។ បណ្តាលឲ្យខូចខាតយាន២៤គ្រឿងក្នុងនោះមាន : ម៉ូតូ១៣គ្រឿង, រថយន្តតូច៨គ្រឿង,រថយន្តធំ២គ្រឿង, គោយន្ត១គ្រឿង, ថ្មើរជើង១នាក់ ។
យានយន្តបង្កហេតុ : ម៉ូតូ៨លើក, រថយន្តតូច៣លើក, រងយន្តធំ១លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៧លើក, ផ្លូវខេត្ត៤លើក, ផ្លូវលំ១លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ខេត្តបាត់ដំបង១លើក របួស៥នាក់ (ស្រី៣នាក់), រាជធានីភ្នំពេញ៤លើក ស្លាប់២នាក់ របួស៥នាក់, ខេត្តព្រះសីហនុ២លើក ស្លាប់១នាក់របួស៨នាក់(ស្រី២នាក់) និងខេត្តឧត្តរមានជ័យ១លើក ស្លាប់១នាក់ របួសស្រី១នាក់ ៕
ចែករំលែកព័តមាននេះ