ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ស្លា.ប់​ដោយសារ​តែ​…

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ចំណាស់​ឈ្មោះ ខេន សុ​ខន អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​ខិ្វ​ត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ​បាន​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍…

ខេត្តកំពង់ចាម ៖ បុរស​ចំណាស់​ឈ្មោះ ខេន សុ​ខន អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​ខិ្វ​ត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ​បាន​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៧ កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ កញ្ញា ២០១៨ ត្រង់​ចំណុច​ក្បែរ​ផ្ទះ​របស់​អ្នក​រង​គ្រោះ​តែ​ម្តង ។

ដោយសារ​តែ​រថយន្ត​ស៊េរី​ទំនើប​៥៧០ ពណ៌​ខ្មៅ មិន​មាន​ពាក់​ស្លាក​លេខ​០១​គ្រឿង បុក​ក្រោយមក​បាន​ស្លាប់ ពេល​ដែល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​នោះ ។

លោក​វរសេនីយ៍ត្រី សេង ណា អធិការរង​នគរបាល​ស្រុក​ព្រៃឈរ​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា
បុរស​ចំណាស់​ខាងលើ​នេះ បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ទ​-4941 ភព 1 មិន​មាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ បើក​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត តាម​បណ្តោយ​ផ្លូវជាតិ ស្រប​ពេល​ដែល​ជិះ​មក​ជិត​ដល់​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ខាងលើ​ក៏​បាន​បត់​កាត់​ទទឹង​ផ្លូវ​មិន​បាន​ប្រុង​ប្រយ័ត្ន​នោះ​ទេ ស្រប​ពេល​នោះ​មាន​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ​មួយ​គ្រឿង មិន​មាន​ពាក់​ស្លាក​លេខ បើក​ស្រប​ទិស​គ្នា​មក​បុក​បុក​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​បុរស​ចំណាស់​នេះ​ផ្លោង​ចេញពី​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ។

លោក​អធិការរង​នគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​បន្ត​ថា រថយន្ត​ក្រោយ​ពី​បុក​ម៉ូតូ ហើយ​បាន​ជ្រុល​ល្បឿន
ទៅ​បុក​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ពលរដ្ឋ​ទៀត រង​ការ​ខូចខាត​ជា​ដំណំ​ទើប​ទៅ​មុខ​លែង​រួច ។ បុរស​រង​គ្រោះ
ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ឈ្មោះ សុ​ខន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​ក៏​បាន
ស្លាប់​តែ​ម្តង ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ សឿ​ន សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​សង្កាត់​កា​កាប
ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

លោក​អធិការរង​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ តែ​បុរស​ចំណាស់​ដែល​ស្លាប់​នោះ​ជិះ​ម៉ូតូ​បត់​ផ្លូវ​កាត់​ផ្លូវ​មិន​ប្រយ័ត្ន ។ តាម​ដំណឹង​ចុង​ក្រោយ​ថា ភាគី​ទាំង​សងខាង​បាន​ធ្វើការ​សំរបសម្រួល​គ្នា​ហើយ ដើម្បី​បញ្ចប់​បញ្ហា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ