ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​២​ថ្ងៃ ស្លា.ប់​ប្រុស​៤​នាក់ របួសធ្ងន់​ស្រាល​២៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ កើត​ឡើ​១២​លើក​(​យប់​៧​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​២៣​នាក់​(​ស្រី​៨​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៣​លើក​,​មិន​គោរព​សិទ្ធ​៤​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​៣​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​កត្តា​យាន​១​លើក​ស្លាប់​១​នាក់​។

សរុប​ស្លាប់​៤​នាក់ ម៉ូត​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​)​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ​នឹង​ម៉ូតូ​២​លើក ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​តូច​៦​លើក ស្លាប់​២​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច រថយន្ត​ធំ និង​ម៉ូតូ​១​លើក ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៤​គ្រឿង ក្នុង​នោះ​មាន ម៉ូត​១៣​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, គោ​យន្ត​១​គ្រឿង​,​ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ ម៉ូតូ​៨​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៧​លើក ,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក​។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តបាត់ដំបង​១​លើក របួស​៥​នាក់​(​ស្រី​៣​នាក់​), ភ្នំពេញ​៤​លើក ស្លាប់​២​នាក់​របួស​៥​នាក់​,​ព្រះ​សីហ​នុ​២​លើក ស្លាប់​១​នាក់ របួស​៨​នាក់​(​ស្រី​២​នាក់​) និង​ខេត្តឧត្តរមានជ័យ​១​លើក ស្លាប់​១​នាក់ របួស​ស្រី​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ