ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​ចាត់​ទុក​ពន្ធនាគារ​ខេត្តសៀមរាប ល្អ​ជាង​ខេត្ត​ដទៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ឃើញ​ពី​របៀប​រៀបចំ​មាន​សណ្តាប់ធ្នាប់​ល្អ ព្រមទាំង​កិច្ចការ​ផ្នែក រដ្ឋាភិបាល​ល្អ ក្រសួងយុត្តិធម៌ បាន​ចាត់​ទុក​កន្លែង​ពន្ធនាគារ​នៅ​ខេត្តសៀមរាប​ជា​ពន្ធនាគារ គំរូ​ចំពោះ​បណ្តា​ពន្ធនាគារ នៅ​ខេត្ត​ផ្សេង​ៗ​ទៀត​។ លោក…

រាជធានី​ភ្នំពេញ ៖ ដោយ​ឃើញ​ពី​របៀប​រៀបចំ​មាន​សណ្តាប់ធ្នាប់​ល្អ ព្រមទាំង​កិច្ចការ​ផ្នែក រដ្ឋាភិបាល​ល្អ ក្រសួងយុត្តិធម៌ បាន​ចាត់​ទុក​កន្លែង​ពន្ធនាគារ​នៅ​ខេត្តសៀមរាប​ជា​ពន្ធនាគារ គំរូ​ចំពោះ​បណ្តា​ពន្ធនាគារ នៅ​ខេត្ត​ផ្សេង​ៗ​ទៀត​។ លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ពន្ធនាគារ​ខេត្តសៀមរាប អាច​ចាត់ទុកជា​ពន្ធនាគារ​គំរូ​បាន​នៅ​កម្ពុជា​។

ការ​លើក​ឡើង​បែប​នេះ ខណៈ​ដែល​លោក​បាន​ដឹកនាំ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ពន្ធនាគារ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា កន្លង​មកនេះ​។ ហើយ​បាន​បង្ហោះ​រូបភាព​ដែល​គ្មាន ចលនា​របស់​ពន្ធនាគារ​ខេត្តសៀមរាប តាម​រយៈ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ពេល​ពី​ថ្មី​ៗ​កន្លង​មកនេះ​។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​រូប​នេះ​បាន​អះអាង​ថា នៅ​បណ្តា​ពន្ធនាគារ​ខេត្ត​ផ្សេង​ៗ​មាន​បញ្ហា​ប្រឈម មាន​គ្រប់កន្លែង តែ​ពន្ធនាគារ​នេះ ខេត្តសៀមរាប​បាន​រៀបចំ​បាន​ល្អ​ជាងគេ ផ្អែក​លើ​គោលការណ៍ និង​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស និង​ស្តង់ដារ​អប្ប​បរិ​មា​នៃ​ពន្ធនាគារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ