ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រឡុក​បេតុង​មួយ​គ្រឿង​ដាច់​ហ្វ្រាំង បោល​ទៅ​បុក​បា​រ៉ា​ស់​ប្រជា​ការពារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​បេតុង​ម៉ាក FUSO ធុន​ធំ​មួយ​គ្រឿង បាន​បោល​ទៅ​ទៅ​បុក​ផ្ទប់ ទៅ​នឹង​បា​រ៉ា​ស់​របស់​ប្រជា​ការពារ​ខណ្ឌ​មួយ​ផ្ទាំង​ធំ​ដែល​បាន​ដាក់​បាំង​ហាម​រថយន្ត​ចូល​ចត​នៅ​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ខណៈ​ដែល​កំពុង​តែ​បើក​ចុះ​ពី​ស្ពាន​ច្បារ​អំពៅ ជាន់​ហ្វ្រាំង​មិន​ស៊ី ហើយ​អ្នកបើកបរ​ព្យាយាម​បួង​ចង្កូត​កាច់​ឡើង​លើ​ខឿន​ផ្លូវ​នោះ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​បេតុង​ម៉ាក FUSO ធុន​ធំ​មួយ​គ្រឿង បាន​បោល​ទៅ​ទៅ​បុក​ផ្ទប់ ទៅ​នឹង​បា​រ៉ា​ស់​របស់​ប្រជា​ការពារ​ខណ្ឌ​មួយ​ផ្ទាំង​ធំ​ដែល​បាន​ដាក់​បាំង​ហាម​រថយន្ត​ចូល​ចត​នៅ​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ខណៈ​ដែល​កំពុង​តែ​បើក​ចុះ​ពី​ស្ពាន​ច្បារ​អំពៅ ជាន់​ហ្វ្រាំង​មិន​ស៊ី ហើយ​អ្នកបើកបរ​ព្យាយាម​បួង​ចង្កូត​កាច់​ឡើង​លើ​ខឿន​ផ្លូវ​នោះ​។

ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ព្រះ​មុនីរ​ង្ស (​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។ តាម​ប្រភព​ព័ត៌មាន​ពី នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ក្រឡុក​បេតុង​មួយ​គ្រឿង​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-០៦៦៧ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឆ្លងស្ពាន ព្រះ​មុនី​វង្ស​ចាស់ (​ស្ពាន​ច្បារ​អំពៅ​) ក្នុង​ទិស​ដី​ពី​កើតមក​លិច​។

លុះ​មក​ដល់​ចំណុច​ខាងលើ បុរស​អ្នកបើកបរ​រថយន្ត​ក្រឡុក​បេតុង​មួយ​គ្រឿង​នោះ​ក៏​បាន​ព្យាយាម ជាន់​ហ្វ្រាំង​បង្អង់​ល្បឿន​ក៏​ជាន់​មិន​ស៊ី ដោយ​ខ្លាច​ទៅ​បុក​រថយន្ត ម៉ូតូ និង​មនុស្ស​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ ក៏​បាន​បួង ចង្កូត​ក្នុង​គោលបំណង ឡើង​ទៅ​លើ​ខឿន​ផ្លូវ​ក៏​បាន​ជ្រុល​ទៅ​បុក​បា​រ៉ា​ស់​ដែក​មួយ​ផ្ទាំង​ធំ​របស់​ប្រជា​ការពារ​ខណ្ឌចម្ការមន ដែល​ដាក់​បាំង​ដើម្បី​កុំ​ឲ្យ​រថយន្ត​ចូល​ចត​នៅ​ក្បែរ​នោះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​។ ចំណែកឯ​រថយន្ត​ក្រឡុក​បេតុង​នោះ ក៏​ក្រពឹត​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​ផង​ដែរ តែ​សំណាងល្អ​មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ដោយសារ​តែ​មិន​បង្ក​ឲ្យ​មាន មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់ និង​ខូចខាត​បា​រ៉ា​ស់​បាក់​ដែក​បន្តិចបន្តួច​នោះ ក៏​មាន​ភាគី​ខាង​តំណាង រថយន្ត​ក្រឡុក​បេតុង​បង្ក​ខាងលើ​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​សង​ថ្លៃ​ខូចខាត​បា​រ៉ា​ស់​ចំនួន ២០​ដុល្លារ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​ង​កើត​ហេតុតែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ