ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ថា​ចាប់​បាន​តែ​អាតូច​ៗ សង្ឃឹម​លើក​ក្រោយ​បាន​មេ​ធំ​ម្តង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​ម្នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​តាមដាន ជា​យូរ​មក​ហើយ​នោះ​ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​បាន​ហើយ តែ​វត្ថុ​តាង​ដកហូត​បាន​តិច​មែនទែន ដោយសារ​តែ​ជន​នេះ​ចែកចាយ​អស់​មុន​ពេល​បង្ក្រាប​រូបគេ​។ ការ​បង្ក្រាប​ប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី នា​ថ្ងៃ​ទី​១៥…

ខេត្តកំពង់ស្ពឺ ៖​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​ម្នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​តាមដាន ជា​យូរ​មក​ហើយ​នោះ​ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​បាន​ហើយ តែ​វត្ថុ​តាង​ដកហូត​បាន​តិច​មែនទែន ដោយសារ​តែ​ជន​នេះ​ចែកចាយ​អស់​មុន​ពេល​បង្ក្រាប​រូបគេ​។ ការ​បង្ក្រាប​ប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី នា​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សំរោង​ទង​ក្រោម ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​សំរោង​ទង បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម្នាក់​ឈ្មោះ យឺន សា​រ៉េ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​សំរោង​ទង​ក្រោម ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ប្រភព​បន្ត​ថា ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​១ កញ្ចប់​, ទូរស័ព្ទ​ដៃ ១​គ្រឿង​រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន​។

នេះ​ជា​ការ​ឲ្យ​សោកស្តាយ​មួយ​ដែល​ការ​បង្ក្រាប​នេះ​ហាក់បីដូចជា​យឺត​ពេល​បន្តិច ព្រោះតែ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ត្រូវ​បាន​គេ​ចែកចាយ​អស់​មុន​ពេល​បង្ក្រាប​បន្តិច​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចែកចាយ ថ្នាំ​ញៀន​ពិតប្រាកដ​មែន​។ ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​នោះ​ទេ​ថា​ថ្នាំ​ញៀន​ដែល​គេ​ចែកចាយ និង​ប្រើប្រាស់​ទាំងនេះ​ទទួល​មក​ពី​អ្នក​ណា​ឡើយ​។ មតិ​មហាជន​បាន​លើក​ឡើង​ថា សូម​គាំទ្រ​ចំណាត់ការ របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​ជនសង្ស័យ ចែកចាយ​ថ្នាំ​ញៀន​ទាំងនេះ​យ៉ាង​ក្រៃ​លែង​។

តែ​មេត្តា​ធ្វើ​យ៉ាងណា​បន្ត​ចាប់​មេខ្លោង​ធំ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ឲ្យ​បាន​ផង ព្រោះ​រយៈកាល​កន្លង​មក​ឃើញ​ចាប់​បាន​តែ​កូនចៅ​តូចតាច​មិនឃើញ​ចាប់​បាន​មេ​ធំ​ម្តងណា​សោះ​។ សង្ឃឹមថា លើក​ក្រោយ​សមត្ថ​កិ​ច​របស់​យើង​នឹង​ចាប់​មេខ្លោង​ធំ​យក​ម​ផ្តន្ទាទោស​ជាក់​ជា​មិន​ខាន​ឡើយ​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៨ ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​ត្រូវ​បាន​ជំនាញ​នគរបាល​ស្រុក កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ