ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​៣​នាក់ ដកហូត​ថ្នាំ​ញៀន​បាន​មួយ​កញ្ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​០៣​នាក់​ត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ក្រោយ​ពី​សង្ស័យ​ហើយ ហៅ​ត្រួតពិនិត្យ​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយ​កញ្ចប់​ជាប់​ខ្លួន​។ កាលពី​ម៉ោង​០១ និង ៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៦ កញ្ញា ២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​០៣​នាក់​ត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ក្រោយ​ពី​សង្ស័យ​ហើយ ហៅ​ត្រួតពិនិត្យ​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយ​កញ្ចប់​ជាប់​ខ្លួន​។ កាលពី​ម៉ោង​០១ និង
៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៦ កញ្ញា ២០១៨ នៅ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម
ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ទី​១-​ឈ្មោះ ញ៉ វាសនា អាយុ​១៨​ឆ្នាំ មុខរបរ​ជាងទង ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចម្ការមន​។

ទី​២-​ឈ្មោះ អ៊ូ ឆៃ​អ៊ី អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​ជួល​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ទី​៣-​ឈ្មោះ អ៊ែ​ល វ៉ា​ន់​ឌី អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ឃាត់ខ្លួន​ក្រុម​ខាងលើ​ខណៈ​ដែល​កម្លាំង​អន្តរាគមន៍​ល្បាត​ក្នុង​មូលដ្ឋាន បានឃើញ​ក្រុម​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SUZUKI.Le’s ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HB-2719 ឌុ​ប​គ្នា​ដោយ​សង្ស័យ​ក៏​ឃាត់​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ថង់​តូច​ក្នុង​ហោប៉ៅ​ខោ ខាងស្តាំ របស់​ឈ្មោះ ញ៉ វាសនា ក៏​ឃាត់​ទាំង​៣​នាក់​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន សារភាព​ថា ថ្នាំ​ញៀន​ខាងលើ​ពិតជា​របស់​ខ្លួន​ពិតប្រាកដ​មែន​ដោយ​នាំ​គ្នា​ទៅ​ទិញ​នៅ​ម្តុំ​ផ្សារ​ដើម​គ គោលបំណង​យក​ទៅ​ប្រើប្រាស់ ខណៈ​ជិះ​តាម​ផ្លូវ​ក៏​ជួប​សមត្ថកិច្ច​ឆែកឆេរ ហើយ​ឃើញ​ថ្នាំ​ញៀន​ខាងលើ​តែ​ម្តង​។ បច្ចុប្បន្ន​ជន​ទាំង​៣​នាក់​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ