ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ព្យុះ​ប្រកាស​អាសន្ន​ទឹកជំនន់​នា​ភាគ​ខាងកើត​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ព្យុះ​ FLORENCE​ ដែល​សម្លាប់​មនុស្ស​ជាច្រើន​នាក់​ រួច​ហើយ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​អ​ត្ល​ង់​ទិ​ក​អា​មេ​រិ​ក នា​ថ្ងៃ​ទី​១៥ ​កញ្ញា ​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង រារាំង​​ប្រជាជន​ភៀសខ្លួន​ចេញ​ពុំ​អាច​វិល​ត្រឡប់​ចូល​ផ្ទះសម្បែង​វិញ​។…

សហរដ្ឋអាមេរិក ៖ ព្យុះ​ FLORENCE​ ដែល​សម្លាប់​មនុស្ស​ជាច្រើន​នាក់​ រួច​ហើយ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​អ​ត្ល​ង់​ទិ​ក​អា​មេ​រិ​ក នា​ថ្ងៃ​ទី​១៥ ​កញ្ញា ​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង រារាំង​​ប្រជាជន​ភៀសខ្លួន​ចេញ​ពុំ​អាច​វិល​ត្រឡប់​ចូល​ផ្ទះសម្បែង​វិញ​។

លោក​ ROY COOPER ​អភិបាល​រដ្ឋកា​រូ​លី​ន​ខាងជើង ជា​រដ្ឋ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសា​រ​ព្យុះ​នេះ បាន​ព្រមាន​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ដែល​អាច​បង្ក​នូវ​គ្រោះ​មហន្ត​រាយ។

ព្យុះ​ FLORENCE​ បើ​តាម​អាជ្ញាធរ​ថា​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៣​នាក់ នៅ​កា​រូលី​ន​ខាងជើង ​និង​ខាងត្បូង​។ ហើយ​​ខ្យល់​បោកបក់​ខ្លាំង ​ព្រមទាំង​ភ្លៀង​ខ្លាំង ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ច្រើន​ ចំណែក​​ផ្លូវថ្នល់​នានា​បាន​ដាច់ បណ្ដា​បង្គោល​ភ្លើង ​និង​ដើម​ឈើរ​លំបាក់​ផង​ដែរ។

តាម​មូលដ្ឋាន​ជា​ច្រើន​នៅរ​ដ្ឋ​កា​រូ​លី​ន​ទាំង​២ ​នា​ថ្ងៃ​ទី​១៥ ​កញ្ញា ​បាន​បន្ត​ជម្លៀស​មនុស្ស​ចេញ​បង្ការ​ទឹកជំនន់​អាក្រក់​។ ហើយ​​ព្យុះ​នោះ​នឹង​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​យ៉ាង​អាក្រក់​នៅ​តាម​តំបន់​នានា​នៃ​រដ្ឋកា​រូ​លី​ន​ខាងជើង​ និង​រដ្ឋកា​រូ​លី​ន​ខាងត្បូង មួយ​រយៈពេល​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ