ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បង្ក្រាប​… មក​ពី​ត្រូវ​គ្នា​អស់ហើយ​… ចែក​គ្នា​រស់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ហាក់បីដូចជា​មិន​ថមថយ​ទាល់​តែ​សោះ នឹង​រឹតតែ​សកម្ម​ជាង​មុន​ទៅ​ទៀត ដោយ​ឈ្មួញ​ខ្លះ​ហា៑ន​ដេញថ្លៃ​យក​ច្រកចេញ​ឈើ​តែឯង​ទៀត​ផង ដូច​ជា​ច្រក​អូរ​ត្រាវ​ដែល​ជា​ច្រក​សំខាន់​រវាង​ខេត្តកំពង់ស្ពឺ​និង​ពោធិ៍សាត់​តែ​ម្តង​។ ជា​រៀងរាល់ថ្ងៃ​ក្រុម​ឈ្មួញ​ដែល​ជា​អ្នក​ទំលាក់​លុយ​ឱ្យ​គេ​កាប់​ព្រៃឈើ ដើម្បី​យក​មក​លក់​ឱ្យ​ខ្លួន​ត្រូវ​បានដឹង និង​ស្គាល់​ថា មានឈ្មោះ​ណុ​ប…

ខេត្តកំពង់ស្ពឺ ៖ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ហាក់បីដូចជា​មិន​ថមថយ​ទាល់​តែ​សោះ នឹង​រឹតតែ​សកម្ម​ជាង​មុន​ទៅ​ទៀត ដោយ​ឈ្មួញ​ខ្លះ​ហា៑ន​ដេញថ្លៃ​យក​ច្រកចេញ​ឈើ​តែឯង​ទៀត​ផង ដូច​ជា​ច្រក​អូរ​ត្រាវ​ដែល​ជា​ច្រក​សំខាន់​រវាង​ខេត្តកំពង់ស្ពឺ​និង​ពោធិ៍សាត់​តែ​ម្តង​។

ជា​រៀងរាល់ថ្ងៃ​ក្រុម​ឈ្មួញ​ដែល​ជា​អ្នក​ទំលាក់​លុយ​ឱ្យ​គេ​កាប់​ព្រៃឈើ ដើម្បី​យក​មក​លក់​ឱ្យ​ខ្លួន​ត្រូវ​បានដឹង និង​ស្គាល់​ថា មានឈ្មោះ​ណុ​ប ឌី ជា​ឈ្មួញ​ដ៏​ធំ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ ហើយ​​ឈ្មួញ​ម្នាក់​នេះ​មាន​សម្ព័ន្ធភាព​ជិត​ស្និត​ជាមួយ​ប៉េ​អឹ​ម​ស្រុក​ជំនាញ​ពាក់ព័ន្ធ​តាម​ដងផ្លូវ ជា​ពិសេស​គឺ នាយក​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ក់​តែ​ម្តង​។

គេ​សង្កេត​ឃើញ​ថា ជា​រៀងរាល់ថ្ងៃ​ការ​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​លក់​ជា​បទល្មើស​ព្រៃឈើ​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​បាន​និង​កំពុង​យកចិត្តទុកដាក់ រហូត​បង្កើត​ឱ្យ​មាន​ក្រុម​បង្ក្រាប​បទល្មើស​ធន់​ធាន​ធម្មជាតិ​នេះ​ទៀត​ផង តែ​ជា​លទ្ធផល​ចំពោះ​ខេត្តកំពង់ស្ពឺ​ហាក់បីដូច​ជា​​មិន​មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​។

ឈើ​ដែល​ឈ្មួញ​ដឹក​រៀង​រាល់​យប់ គឺ​ភាគច្រើន​ជា​ឈើ​ដែល​មាននៅ​ក្នុង​តំបន់​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តពោធិ៍សាត់​។ ហើយ​ការ​បំផ្លាញ​ព្រៃឈើ​របស់​ក្រុម​ឈ្មួញ​គឺ​ហាក់ដូចជា​បើក​យុទ្ធនាការ​ចុង​ក្រោយ​ក្នុង​ការ​បំផ្លាញ​ព្រៃឈើ​ដែល​នៅ​សេសសល់​តិចតួច​យ៉ាង​ដូច្នោះ​ដែរ ។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ