ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេចទាំង​​ផ្ទះជិត៣០លានរៀល​ រលាកទាំងម្ចាស់​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ អគ្គី​ភ័យ​បាន​ឆេះ​ផ្ទះ​លក់​គ្រឿងទេស​មួយ​ខ្នង​ដែល​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​​បូម​សាំង​ច្រកចូល ដប​នៅ​ក្បែរ​ចង្ក្រាន​បាយ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ ក្នុង​ហេតុការណ៍​នោះ​ដែរ​បណ្តាល​ឱ្យ​បុរស​ជា​ម្ចាស់ផ្ទះ​ក៏​ត្រូវ​រង​របួស​រលាក​លើ​រាង​កាយ​ធ្ងន់ធ្ងរ​។ នគរបាល​និយាយ​ថា ផ្ទះ​ឈើ​លក់​គ្រឿងទេស​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៨​មែ​ត្រ ត្រូវ​ភ្លើង​ឆាប​ឆេះ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​កាលពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ស្ថិត​ក្នុង​ក្រុមហ៊ុនចម្ការកៅស៊ូ​វៀតណាម​មួយ…

ខេត្តក្រចេះ​៖ អគ្គី​ភ័យ​បាន​ឆេះ​ផ្ទះ​លក់​គ្រឿងទេស​មួយ​ខ្នង​ដែល​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​​បូម​សាំង​ច្រកចូល ដប​នៅ​ក្បែរ​ចង្ក្រាន​បាយ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ ក្នុង​ហេតុការណ៍​នោះ​ដែរ​បណ្តាល​ឱ្យ​បុរស​ជា​ម្ចាស់ផ្ទះ​ក៏​ត្រូវ​រង​របួស​រលាក​លើ​រាង​កាយ​ធ្ងន់ធ្ងរ​។

នគរបាល​និយាយ​ថា ផ្ទះ​ឈើ​លក់​គ្រឿងទេស​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៨​មែ​ត្រ ត្រូវ​ភ្លើង​ឆាប​ឆេះ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​កាលពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ស្ថិត​ក្នុង​ក្រុមហ៊ុនចម្ការកៅស៊ូ​វៀតណាម​មួយ ក្នុង​ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល​។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​កាន់ រឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ បាន​រង​របួស​រលាក់​លើ​រាង​កាយ​ធ្ងន់ធ្ងរ ។

នគរបាល​ឲ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​ឆេះ​ផ្ទះ​លក់​គ្រឿង​ទេ​ស​នេះ គឺ​បាន​ផ្តើម​ចេញពី​បុរស​ជា​ម្ចាស់ផ្ទះ​បាន​បូម​សាំង​ចេញពី​ប៊ីដុង​ច្រកចូល​ដប​នៅ​ក្បែរ​ចង្ក្រាន​បាយ ក៏​បាន​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​អស់ទាំង​ស្រុង ហើយ​ជាមួយ​គ្នា​នេះ អគ្គី​ភ័យ​មិន​បាន​បង្ក​ការ​ឆាបឆេះ​រាលដាល​ទៀត​នោះ​ទេ​។

ក្នុង​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​លក់​គ្រឿងទេស​ខាងលើ ក៏​មានការ​ប៉ាន់​ប្រមាណ​ថា អាច​ខាតបង់​លុយកាក់​អស់​ជិត៣០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ