ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ខែ​ទាប​កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​បាតុកម្ម

5 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ បណ្ដា​សហជីព​បង់​ក្លា​ដែ​ស​កាលពី​ថ្ងៃ​ទី​១៥​កញ្ញា បាន​រៀបចំ​ធ្វើ​បាតុកម្ម ដើម្បី​បរិហារ​ពី​ប្រាក់បៀវត្ស​អប្បបរិមាណ​ទាប​ខ្លាំង​ពេក ត្រឹមតែ​៩៥​ដុល្លារ​ក្នុង​១​ខែ​កំណត់​ដោយ​រដ្ឋាភិបាល សម្រាប់​ពលករ​កាត់ដេរ​ប្រមាណ​៤​លាន​នាក់​ក្នុង​ប្រទេស​នេះ​។ បង់​ក្លា​ដែ​ស​ជា​ប្រទេស​នាំ​ចេញ​វាយនភ័ណ្ឌ​ធំ​ទី​២​លើ​ពិភពលោក​បន្ទាប់​ពី​ចិន​។​ ក្រៅពី​ទទួល​ប្រាក់បៀវត្ស​ទាប​បំផុត ពួក​គេ​នៅ​ជួប​ប្រទះ​នឹង​លក្ខខណ្ឌ​ការងារ​លំបាក…

ប្រទេស​បង់​ក្លា​ដែ​ស ៖ បណ្ដា​សហជីព​បង់​ក្លា​ដែ​ស​កាលពី​ថ្ងៃ​ទី​១៥​កញ្ញា បាន​រៀបចំ​ធ្វើ​បាតុកម្ម ដើម្បី​បរិហារ​ពី​ប្រាក់បៀវត្ស​អប្បបរិមាណ​ទាប​ខ្លាំង​ពេក ត្រឹមតែ​៩៥​ដុល្លារ​ក្នុង​១​ខែ​កំណត់​ដោយ​រដ្ឋាភិបាល សម្រាប់​ពលករ​កាត់ដេរ​ប្រមាណ​៤​លាន​នាក់​ក្នុង​ប្រទេស​នេះ​។

បង់​ក្លា​ដែ​ស​ជា​ប្រទេស​នាំ​ចេញ​វាយនភ័ណ្ឌ​ធំ​ទី​២​លើ​ពិភពលោក​បន្ទាប់​ពី​ចិន​។​ ក្រៅពី​ទទួល​ប្រាក់បៀវត្ស​ទាប​បំផុត ពួក​គេ​នៅ​ជួប​ប្រទះ​នឹង​លក្ខខណ្ឌ​ការងារ​លំបាក អាហារ​បរិភោគ​មិន​គ្រប់គ្រាន់ រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​ផ្សេង​ៗ រួច​ការ​ដួល​សន្លប់​កើត​មាន​ញឹក​ញាប់ ជា​ពិ​​សេស​ពេល​មាន​ធាតុអាកាស​ក្ដៅ​ខ្លាំង​។

​ម្យ៉ាងទៀត​កម្មករ​តែង​ជួប​គ្រោះថ្នាក់​ការងារ​។ ហើយ​​កាលពី​ឆ្នាំ​២០១៣​ ការ​បាក់​អគារ​រោង​ចក្រ​កាត់ដេរ​ RAMA PLAZA​ ក្រុង​ដាក់​កា ដែល​មាន​កម្មករ​ប្រមាណ​៥០០០​នាក់​កំពុងធ្វើការ នាំ​ឲ្យ​កម្មករ​ស្លាប់​ដល់​ទៅ​១១៣៨​នាក់​ហើយ​ច្រើន​អ្នក​ទៀត​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ