ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាកត្រូវបានទទួលអំណោយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក កាន់ ទ្រី ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ សាខា​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា…

ខេត្តព្រៃវែង ៖ លោក កាន់ ទ្រី ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ សាខា​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ដឹកនាំ​សមាជិក​ក្រុមការងារ​ចុះ​ចែក​អំណោយ​មនុស្សធម៌​ចំនួន​០៣​គ្រួសារ ដែល​កំពុង​ជួប​ការ​លំបាក ។

មាន​ដូច​ខាងក្រោម​១- លោក យាយ កែវ ប្រិច អាយុ​៨៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ២ – គ្រួសារ​ក្មួយ​ដែរ​មាន​ក្បាល​ធំ​មិន​ប្រក្រតី​រស់នៅ ភូមិ​អង្គ​កប្បាស់ ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

អំណោយ​រួម​មាន​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម មី​០១​កេះ ត្រីខកំប៉ុង​០១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ ទឹកត្រី​០១​យួរ ប៊ី​ចេ​ង​០១​កញ្ចប់ ប្រេងឆា​០១​ដប​ធំ អំបិល​០១​គីឡូក្រាម ស្កសរ​០១​គីឡូក្រាម តែ​០១​កញ្ចប់ ប្រេងកូឡា​០១​ប្រអប់ ថវិកា​១០០,០០០​រៀល ។ ៣- ចំណែក​លោកយាយ ប្រាក់ សុ​ខឿន រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែរ​ផ្ទះ​ត្រូវ​បាន​ដួល​រលំ​ទទួល​បាន​ស័ង្កសី​ចំនួន​៥២​សន្លឹក​កូន​ឈើ និង​ដែកគោល​សម្រាប់​សាងសង់​ផ្ទះ​ឡើង​វិញ គាត់​ធ្លាប់​ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុម​១៥៧ ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ ។

សរុប​ថវិកា​ទាំងអស់​អស់​ចំនួន​១,២១៧,០០០​រ ( មួយ​លាន​ពីរ​រយ​ដប់​ប្រាំពីរ​ពាន់​រៀល​គត់​) នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ប្រធាន​ក្រុម​១៥៧ សាខា​ខេត្តព្រៃវែង កាន់ ទ្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ